ពិធីបុណ្យសមុទ្រនឹងរៀបចំធ្វើនៅខេត្តកែប ចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងរៀបចំធ្វើនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ នៅខេត្តកែប។ ឆ្នាំនេះជាលើកទី១០ដែលប្រទេសកម្ពុជានឹងរៀបចំពិធីបុណ្យសមុទ្រ និងជាលើកទី៣ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យមួយនេះ។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេស។ ការបញ្ជាក់ពីកាលបច្ឆេទរៀបចំពិធីបុណ្យសមុទ្រនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយទាក់ទងនឹងការងាររៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែបកាលពីថ្ងៃចន្ទ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ បានដឹកនាំកិច្ចប្រជុំនេះជាមួយក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលើផែនការរៀបចំពិធីបុណ្យសមុទ្រ។ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ឆ្លងកាត់ពិធីបុណ្យសមុទ្រលើកនេះសម្រាប់ខេត្តកែបជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍កាន់តែមានភាពមមាញឹកបន្ថែមទៀតតាមរយៈការផ្សព្វផ្សាយបន្ថែមទៅកាន់អ្នកទេសចរអំពីសក្តានុពលដែលខេត្តមានក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ។ លោកបានដាក់គោលដៅរៀបចំពិធីបុណ្យសមុទ្រលើកនេះ គឺត្រូវតែមានភាពសប្បាយរីករាយនិងអស្ចារ្យតាមរយៈការបង្កើតកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃនិងពេលយប់ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីរំពឹងថា៖…