Category: ព័ត៌មានជាតិ

ចៅហ្វាយស្រុកត្រាំកក់ត្រូវបានដកតំណែង

ស្អែកនេះ ឯ۔ វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលនឹងធ្វើជាគណៈអធិបតីប្រកាសតែងតាំង បានផ្លាស់ប្ដូរអភិបាលស្រុកត្រាំកក់ថ្មីជំនួសលោក កេត ម៉ៅ ដែលមិនដឹងថាលោកត្រូវផ្លាស់ប្តូរទៅបំរើការងារនៅទីណាទេ? លោក ហ៊ត មនោ ជាអភិបាលរងក្រុងដូនកែវ ត្រូវប្រកាសចូលកាន់តំណែង នៅថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ប្រជាពលរដ្ឋរស់នៅស្រុកត្រាំកក់សង្ឃឹមថាលោកអភិបាលថ្មី ហ៊ត មនោ នឹងចេះយល់ចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានអភិបាលកិច្ចល្អ…

«ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។

អាជ្ញាធរខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យបានរៀបចំពិធីបួងសួងតាមប្រពៃណី ដើម្បីយាងរូបសំណាក «ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។                               ពិធីនេះបានប្រារព្ធធ្វើពីម្សិលមិញក្រោមអធិបតីភាពព្រះតេជគុណ ពិន សែម ប្រធានថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ប្រាក់…

ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅថ្ងៃសុក្រ ១១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ

ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើង ១៩ ភាគរយក្នុងឆ្នាំ ២០២៥ និងឈានដល់តម្លៃសរុប ៤១០ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនស្មើគ្នាទេ ដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការនាំចេញ។ យោងតាមទិន្នន័យពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការនាំចូលបានកើនឡើង ៣៨ ភាគរយដល់ ២៦៣ លានដុល្លារក្នុងអំឡុងឆ្នាំនេះ ដែលបង្ហាញពីតម្រូវការកើនឡើងនៅក្នុងប្រទេសកម្ពុជាសម្រាប់ទំនិញឥណ្ឌា។ ការនាំចូលសំខាន់ៗរួមមាន ឱសថ គ្រឿងចក្រ វាយនភណ្ឌ និងផលិតផលកសិកម្ម ជាវិស័យដែលឥណ្ឌារក្សាសមត្ថភាពនាំចេញបានរឹងមាំ។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះបង្ហាញពីតួនាទីកាន់តែធំរបស់ឥណ្ឌាជាអ្នកផ្គត់ផ្គង់នៅក្នុងទីផ្សារដែលកំពុងពង្រីករបស់កម្ពុជា។ ផ្ទុយទៅវិញ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានធ្លាក់ចុះ…

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។ Glad to know that the Cambodia-China Mekong Kratie Friendship Bridge in Kratie Province is 98.87% completed. Looking forward to its early opening to…

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានឧបត្ថម្ភគាំទ្រជាថវិការ និងភេសជ្ជៈមួយចំនួនដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!!!

កំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​ លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដោយបានចាត់ក្រុមការងារឲ្យនាំយក​​ ថវិការចំនួន១០០០ដុល្លារ,ភេសជ្ជៈ​V-Active Water ចំនួន១០០កេស,ភេសជ្ជៈ​V-Active…

ក្រុមហ៊ុន ជីបម៉ុង បានឧបត្ថម្ភទឹកសុទ្ធកម្ពុជាចំនួន ៥០០កេស និងភេសជ្ជៈចំនួន ៣០០កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!!!

ក្រុមហ៊ុន​ ជីបម៉ុង បានឧបត្ថម្ភ​ទឹកសុទ្ធកម្ពុជាចំនួន​ ៥០០កេស​​​ និងភេសជ្ជៈចំនួន ៣០០កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!!! កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពងស្ពឺ​​ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥​ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថ ទទួល​នូវអំណោយពីសប្បុរសជន ដោយ​ក្រុមហ៊ុន​​​ ជីបម៉ុង​ គ្រុប​ បានចាត់តំណាងយកទឹកសុទ្ធកម្ពុជាចំនួន​ ៥០០កេស​​​ និងភេសជ្ជៈចំនួន ៣០០កេស​​​​ ប្រគល់ជូនដល់​​​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព។ជាពិសេសនិងនាំយកបន្តទៅចែកជូនដល់ក្រុមគ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម…

លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ

លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ នៅ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥  លោក ណុប ប៊ុនហូរ ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន ១០…

សម្ដេចមហាបវរធិបតីចូលរួមប្រជុំរដ្ឋសភាថ្ងៃនេះ

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី អញ្ជើញចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៧ តាមរបៀបវារៈ៖ ១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ ២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៥ សីហា ២០២៥

ចាប់ពីម៉ោង ១២យប់មិញទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង

ចាប់ពីម៉ោង ១២យប់មិញទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។  

គ្មានការលក់ព្រលានយន្តហោះពោធិ៍ចិនតុងឡើយ

“អត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់លក់ព្រលានយន្តហោះនេះដែរ សុំបញ្ជាក់ខ្លីប៉ុណ្ណឹង” ប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែន ក្នុពិធីខួប៨០ឆ្នាំ នៃកងកម្លាំងនគរបាលជាតិ។ សម្តេចបន្ថែមថា “ប៉ុន្មានថ្ងៃនេះឃើញមានការជជែកផុសផុល អំពីការលក់ព្រលានយន្តហោះពោធិ៍ចិនតុង ឬព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលថារដ្ឋាភិបាលបានលក់ព្រលានយន្តហោះនេះឲ្យឯកជនកាល 15 ឆ្នាំមុន តែសម្តេចចោទជាសំនួរថា ដំណឹងនេះបានមកពីណា ព្រោះកាល 15 ឆ្នាំមុន យើងគ្មានគម្រោងធ្វើព្រលានយន្តហោះថ្មីផង បើមានសុំឯកសារបញ្ជាក់មក ព្រោះមានតែមនុស្សពីរនាក់ទេដែលមានសិទ្ធិក្នុងការដោះដូរ ឬសម្រេចដាក់កន្លែងណា គឺសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រីក្នុងអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រីក្នុងអាណត្តិនេះ”។  

សម្តេចនាយករដ្ឋមន្ត្រីណែនាំលើវិស័យព័ត៌មាន

ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី ៧” ខាងក្រោមជាប្រសាសន៍ណែនាំរបស់សម្តេចដែលចេញផ្សាយដោយក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

វៀតណាមបង្រួមខេត្ត-ក្រុង និងរចនាសម្ព័ន្ធរដ្ឋបាលអស់ហើយ

ប្រទេសវៀតណាម៖ រដ្ឋាភិបាលវៀតណាមបានសម្រេចកាត់បន្ថយក្រសួងដោយច្របាច់ក្រសួង១៨ មកជាក្រសួង១៤ ទន្ទឹមនឹងនោះ និងខេត្ត-ក្រុង៦៣ មកត្រឹម៣៤វិញ ដោយរំលាយរដ្ឋបាលថ្នាក់ស្រុក និងខណ្ឌចោល។ តាមលិខិតជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រី របស់ក្រសួងការបរទេស ខេត្តវៀតណាមដែលជាប់ព្រំដែនកម្ពុជា ត្រូវចាំបាច់បញ្ចូលគ្នា ដែលខេត្តខ្លះ២ និងខេត្តខ្លះ៣ មកជាខេត្តតែ១។ ចំណែករចនាសម្ព័ន្ធរដ្ឋាភិបាលវៀតណាម ដែលកន្លងមកមាន១៨ក្រសួង ត្រូវបង្រួមត្រឹម១៤ក្រសួងវិញ។  

សម្ដេចនាយករដ្ឋមន្ត្រីណែនាំលើវិស័យព័ត៌មាន

ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី ៧”។ ចេញផ្សាយដោយក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

ព្រះសង្ឃត្រូវបានសាលាអនុគណរាជធានីភ្នំពេញចេញវិន័យហាមឃាត់

សាលាគណរាជធានីភ្នំពេញ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំលេខ ០៧៣/២៥ ម.គ.ភ.ព ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្តក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ ដែលមានខ្លឹមសារសំខាន់ៗចំនួន ៤ចំណុច រួមមាន៖ ១-ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែម៉្យាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានាដែលមិនមានការនិមន្ត។

You missed