កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីម្សិលមិញបានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីរក្សាកំណើននៃការនាំចេញនៅលើទីផ្សារអន្តរជាតិ។ លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធកំពុងធ្វើការយ៉ាងសកម្មដើម្បីធានានូវចីរភាព និងការប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសបន្ទាប់ពីការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ ពាក់ព័ន្ធនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ លោក ម៉ូនីកា មានប្រសាសន៍ថា…