ស្អែកនេះ ឯ۔ វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលនឹងធ្វើជាគណៈអធិបតីប្រកាសតែងតាំង បានផ្លាស់ប្ដូរអភិបាលស្រុកត្រាំកក់ថ្មីជំនួសលោក កេត ម៉ៅ ដែលមិនដឹងថាលោកត្រូវផ្លាស់ប្តូរទៅបំរើការងារនៅទីណាទេ?

លោក ហ៊ត មនោ ជាអភិបាលរងក្រុងដូនកែវ
ត្រូវប្រកាសចូលកាន់តំណែង នៅថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋរស់នៅស្រុកត្រាំកក់សង្ឃឹមថាលោកអភិបាលថ្មី ហ៊ត មនោ នឹងចេះយល់ចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានអភិបាលកិច្ចល្អ ភូមិឃុំមានសុវត្ថិភាព អភិវឌ្ឍន៍មូលដ្ឋាន អោយល្អប្រសើរដូចលោកកេត ម៉ៅ ដែលលោកចេះយកបេះដូងប្រជាពលរដ្ឋមូលដ្ឋានស្រុកត្រាំកក់ និងមន្ត្រីសាលាស្រុក រួមទាំងមន្ត្រីភូមិឃុំ។

