កម្ពុជាចំណាយជាង ២,៥ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់
កម្ពុជាបានចំណាយជាង ២.៥១ ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ២០២៤ កើនឡើង៣៦ ភាគរយធៀបនឹងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីសប្តាហ៍មុន។ ក្នុងចំណោមតម្លៃនាំចូលសម្ភារសំណង់សរុបជាង ២,៥១ ពាន់លានដុល្លារ តម្លៃនាំចូលសម្ភារសំណង់សំខាន់ៗមានជាង ១,៦៥ ពាន់លានដុល្លារ កើនឡើងជាង ២៤ ភាគរយ។ តម្លៃនៃការនាំចូលដែកថែបមានចំនួនជាង៨៤២ លានដុល្លារ កើនឡើងជិត៦៩ ភាគរយ។ ហើយតម្លៃនៃការនាំចូលស៊ីម៉ងត៍មានចំនួនជិត ១៧ លានដុល្លារ ធ្លាក់ចុះជិត ១៧ ភាគរយ។ សម្រាប់ស្ថានភាពបច្ចុប្បន្ននៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា លោក…