មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤…….
ព្រះសីហនុ- នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ត្រង់ចំណុចគីឡូម៉ែត្រលេខ: ១២០-១២១ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះមុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះការពារទីតាំងកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះនៅលើដងផ្លូវ។