ខេត្ត​កំពង់ធំ​: កម្លាំងរដ្ឋបាលជលផលពាមបាងក្រោមបទបញ្ជាពីលោកប៉ែន វណ្ណ​រិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់​និង​នេសាទ​ខេ​ត្តកំពង់ធំ ដឹកនាំកំលាំងដោយ​លោក​ ហុក​ ម៉ុន.នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ពាមបាងសហការ​ជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលស្រុកតាំងគោក ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ សហគមន៍នេសាទដូនស្តើង និងសហព័ន្ធសហគមន៍នេសាទ បានចុះបង្ក្រាប
​បទ​បទល្មើសនេសាទនៅក្នុងរដូវបិទឡូតិ៍នេសាទ។

-ការចុះបង្ក្រាបបទល្មើសនេសាទ របស់កម្លាំងជលផលចាប់ផ្ដើមនៅព្រឹក​ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ​២០២១នៅត្រង់ចំណុចត្រពាំងក្រចាប់ ត្រពាំងអាស្មាគ្រ.ព្រែកបុស្ស.ឃុំពាមបាង ស្រុកស្ទោង និងគោកត្របែក រោងសេះ ឃុំស្រឡៅ ស្រុកតាំងគោក ស្ទឹងកំបុត ទំនប់ដាច់ ត្រើយបង្កង ឃុំបារាយណ៍ ស្រុកបារាយណ៍​ ។
លទ្ធផលនៃការបង្រ្កាប បានចុះរុះរើ កាប់បំផ្លាញចោលវត្ថុតាង
រួមមាន៖

១-របាំងសាច់អួន និងស្បៃមុង ២០ របាំង ប្រវែង២០៤០ម៉ែត្រ
២-ឡុក ចំនួន០៩គ្រឿង
៣-លបលូ ចំនួន​៣០គ្រឿង
៤-បង្គោល ចំនួន១៤​៧០ដើមនិងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ ចំនួន៧២គីឡូក្រាម។

-លោក​ប៉ែន​ វណ្ណ​រិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់​និង​នេសាទ​ខេ​ត្តកំពង់ធំ បានសូមអំពាវនាវ ដល់បងប្អូនប្រជានេសាទដែលប្រកបមុខរបរ នេសាទទាំងអស់នៅតាមដងទន្លេសាបក្នុងខេ​ត្តកំពង់ធំពិសេសនៅ ចំណុចខាងលើ សូមមេត្តាកុំឲ្យប្រកបមុខរបរ ដែលជាឧបករណ៍ ខុសច្បាប់ ព្រោះវាធ្វើឱ្យឆាប់រលាយហិនហោចដល់មច្ឆាជាតិក្នុងបឹងទន្លេសាបរបស់យើងនេះ និងមួយវិញទៀតបងប្អូនប្រឈមចំពោះមុខច្បាប់ទៀតផង ។ ដូច្នេះសូមបងប្អូនជួយថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាទុកយូរអង្វែងឲ្យដល់កូនចៅយើងចំនួនក្រោយផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *