Author: admin

ផ្លូវជាតិសំខាន់ៗ ប្រវែងជាង ៦ពាន់គីឡូម៉ែត្រ នឹងលែងមានសំរាមទៀតហើយ

«ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានក្រសួងបរិស្ថានប្រកាសដាក់ចេញ ហើយធ្វើការផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ នាថ្ងៃទី២៧ ខែមីនានេះ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានប្រកាសបើកដំណើរការកាលពីខែមករាកន្លងមក គឺធ្វើឡើង ដើម្បីបំពេញ ឱ្យយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។ យុទ្ធនាការទាំង២នេះកំពុងតែជំរុញឱ្យទៅជាសក​ម្មភាព រួមគ្នា ក្នុងពេលតែមួយ ដើម្បីសម្អាតបរិស្ថាន បរិ​វេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។…

ប្រធានរដ្ឋសភា៖ ការធ្វើទំនើបកម្មវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាចាំបាច់សម្រាប់ការរីកចម្រើន

លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាចាំបាច់ ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយដល់ការសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាពក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» នៅវិមានរដ្ឋសភា លោកស្រីប្រធានរដ្ឋសភា បានមានប្រសាសន៍ថា៖ «វេទិកាដ៏សំខាន់នេះនឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តផ្ទាល់ និងអ្នកជំនាញ ក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា…

កម្ពុជា-កូរ៉េ គ្រោងរៀបចំយុទ្ធសាស្ត្រ ដើម្បីពង្រឹងការគ្រប់គ្រងទឹក

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃអង្គារ បានពិភាក្សាអំពីយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការដោះស្រាយបញ្ហាប្រឈមរួមក្នុងវិស័យនានាដូចជា ធនធានទឹក ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ លោក ថោ ជេថ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជួបជាមួយគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក Wan-sup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៥ ខែមីនា។ ភាគីទាំងពីរបានចូលរួមក្នុងកិច្ចពិភាក្សាស៊ីជម្រៅលើវិស័យសំខាន់ៗចំនួនបួននៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការដោះស្រាយបញ្ហាប្រឈមរួមគ្នា។ កម្ពុជា និងកូរ៉េបានស្វែងរកមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទឹក ដោយអនុវត្តកម្មវិធីកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត ការប្រើប្រាស់បច្ចេកវិទ្យាទឹកឌីជីថលសម្រាប់ការព្យាករណ៍ និងការត្រួតពិនិត្យ…

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥៖ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា…

កម្ពុជាចំណាយជាង ២,៥ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់

កម្ពុជាបានចំណាយជាង ២.៥១ ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ២០២៤ កើនឡើង៣៦ ភាគរយធៀបនឹងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីសប្តាហ៍មុន។ ក្នុងចំណោមតម្លៃនាំចូលសម្ភារសំណង់សរុបជាង ២,៥១ ពាន់លានដុល្លារ តម្លៃនាំចូលសម្ភារសំណង់សំខាន់ៗមានជាង ១,៦៥ ពាន់លានដុល្លារ កើនឡើងជាង ២៤ ភាគរយ។ តម្លៃនៃការនាំចូលដែកថែបមានចំនួនជាង៨៤២ លានដុល្លារ កើនឡើងជិត៦៩ ភាគរយ។ ហើយតម្លៃនៃការនាំចូលស៊ីម៉ងត៍មានចំនួនជិត ១៧ លានដុល្លារ ធ្លាក់ចុះជិត ១៧ ភាគរយ។ សម្រាប់ស្ថានភាពបច្ចុប្បន្ននៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា លោក…

កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីម្សិលមិញបានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីរក្សាកំណើននៃការនាំចេញនៅលើទីផ្សារអន្តរជាតិ។ លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធកំពុងធ្វើការយ៉ាងសកម្មដើម្បីធានានូវចីរភាព និងការប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសបន្ទាប់ពីការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ ពាក់ព័ន្ធនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ លោក ម៉ូនីកា មានប្រសាសន៍ថា…

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន

ទស្សនារូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះ សម្ដេចធិបតី និងក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី…

រៀនចិញ្ចឹម កន្ធាយ

សត្វកន្ធាយ ជាប្រភេទសត្វទឹកសាប អាចរស់នៅ ក្នុងត្រពាំង ស្រះ បឹងបួរ ព្រែក ប្រឡាយ នានា នៅទូទាំងប្រទេសកម្ពុជាយើង។ កន្ធាយ​ក៏ត្រូវបាន​​យកមកធ្វើជាអាហារផងដែរ​ ដោយសារ តម្រូវការ ហូបចុកកើនឡើង ការស្វែងរកកន្ធាយ ធម្មជាតិ មានការពិបាក ដូច្នេះ ហើយ ធ្វើ​ឲ្យកសិករ ចាប់ផ្តើមចិញ្ចឹមសត្វកន្ធាយ ដើម្បីផ្គត់ផ្គង់ទីផ្សារ​ ក្នុងស្រុក​ កន្ធាយមិនសូវពិបាកចិញ្ចឹមតែក៏ទាមទារ​​ការយកចិត្តទុកដាក់​ខ្ពស់​ ហើយការចិញ្ចឹមវិញសូមមើលដូចតទៅ ៖ ការជ្រើសរើសពូជ ត្រូវជ្រើសរើសកូនពូជណា ដែលមានកម្លាំងមាំមួន កូនដែលមានរូបរាងស្អាតល្អ…

​កសិផល​កម្ពុជានាំចេញ​បាន​កើន​ឡើង​ដល់​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំមុន​

​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​៨​,​៤​ ​លាន​តោន​កាលពីឆ្នាំមុន​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ការ​នាំចេញ​ផលិត​ផល​កសិកម្ម​បាន​ធ្លាក​់ចុះ​ក្នុង​បរិមាណ​ជិត​ ​២​ ​ភាគរយ​ក្នុង​បរិមាណ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។​ ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញ​រួម​មាន​ ​អង្ករ​ ​ចេក​ ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​ ​ប្រេង​ដូង​ ​ម្រេច​ ​និង​ថ្នាំជក់​។​ ​ការនាំចេញ​អង្ករ​ ​និង​ស្រូវ​ទទួល​បាន​៥​៦​៧​លាន​ដុល្លារ​ ​និង​៩​៣​៩​លាន​ដុល្លារ​រៀងៗខ្លួន​ ​។​ ​ការនាំចេញ​កសិផល​មិនមែន​អង្ករ​មាន​តម្លៃ​ ​២​,​៨​ ​ពាន់​លាន​ដុល្លារ​។​…

កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​ ​តោន​ ​​រកចំណូល​បាន​ ​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ នេះ

កម្ពុជា​រកចំណូល​បាន​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ ​ធ្លាក់ចុះ​ ​១​៦​,​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​កាលពី​ថ្ងៃចន្ទ​។​ ​របាយការណ៍​នេះ​បាន​អោយ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​តោន​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​៧​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ប្រហែល​ ​៦​១​៨​.​០​០​០​ ​តោន​ ​ឬ​ ​៩​៤​,​២​ ​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។​ ​លោក​ អ៊ួ​ន​ ​ស៊ី​ឡុ​ត​ ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​គឺជា​សញ្ញា​ល្អ​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​របស់​កម្ពុជា​ ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​។​ ​លោក​បាន​បន្ត​ថា​ “​សហគ្រាស​ក្នុងស្រុក​កាន់តែ​ច្រើន​បាន​ទិញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​យកមក​កែច្នៃ​ដែល​នាំ​ឱ្យ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ធ្លាក់ចុះ​។​ ​ស្វាយចន្ទី​…

អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូនឱ្យបាន ១លានគ្រឿង នៅឆ្នាំ២០២៤

(កៀវ)៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។ យន្ដហោះដ្រូន FPV ត្រូវបានអ៊ុយក្រែនបានប្រើប្រាស់យ៉ាងទូលំទូលាយ និងយន្តហោះដ្រូនតូចៗដែលដើមឡើយប្រើសម្រាប់ជនស៉ីវិលទូទៅ ប៉ុន្តែក្រោយមកដ្រូន ប្រភេទ ត្រូវបានកែច្នៃយកទៅប្រើក្នុងសមរភូមិ គិតចាប់តាំងពីដើមដំបូងសង្រ្គាមរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ខណៈវាមានតម្លៃទាប…

តាសក់ មិនត្រឹមជាបន្លែមានរសជាតិឆ្ងាញ់ តែក៏ផ្ដល់អត្ថប្រយោជន៍ល្អៗយ៉ាងច្រើនចំពោះសុខភាព

បើនិយាយអំពីតាសក់ ក្នុងការទទួលទាន យើងអាចយកមកទទួលទានបានច្រើនបែប ដូចជា ធ្វើជាអន្លក់ ផ្ទាប់ជាមួយសាច់ និងបាយមាន់ បាយឆា ។ល។ បងប្អូន​​មានដឹងទេ? តាសក់ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពយើងជាច្រើនផងដែរ តោះយើងមកមើលទាំងអស់គ្នាពីអត្ថប្រយោជន៍ទាំង១០នៃតាសក់៖ ១.ជួយអោយអារម្មណ៍ស្រស់ស្រាយ ២.ជំនួយបេះដូង ៣.ការពារជម្ងឺដែលទាកទងនិងប្រព័ន្ធប្រសាទ ៤.ការពារស្នាមជ្រៀវជ្រួយលើផ្ទៃមុខ ៥.កាត់បន្ថយហានិភ័យក្នុងការកើតជម្ងឺមហារីក ៦.ជួយកាត់បន្ថយការឈឺចាប់ ៧.កាត់បន្ថយក្លិនមាត់ ៨.ជួយការពារឆ្អឹងអោយរឹងមាំ ៩.ជួយសម្រួលដល់ការបញ្ចេញចោល ១០.គ្រប់គ្រងគីឡូ សម្រាប់អ្នកចង់សម្រកគីឡូ

ក្រៅពីផ្សិតម្ជុល​ មេរោគListeria ក៏អាចមានក្នុងបន្លែផ្សេងទៀតផងដែរ, តើគួរធ្វើយ៉ាងណាដើម្បីការពារមិនឱ្យឆ្លងមេរោគនេះ?

ផ្សិតម្ជុលដែលគេនិយមដាក់ក្នុងស៊ុប​ អាចមានផ្ទុកមេរោគមួយចំនួន​ ក្នុងនោះមេរោគប្រភេទបាក់តេរីឈ្មោះ​ Listeria Monocytogenes ដែលបង្កជំងឺមួយចំនួន​ ដែលករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិតផងពិសេសអ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ​ មានមនុស្សចាស់​ និងអ្នកមានជំងឺប្រចាំកាយរាំរៃមួយចំនួនជាដើម។ ចំពោះស្រី្តមានផ្ទៃពោះ​ មេរោគ​ Listeria នេះ​ អាចធ្វើស្ត្រីជាម្តាយឈឺតិចតួច​ តែវាបង្កគ្រោះថ្នាក់ខ្លាំងចំពោះទារកក្នុងផ្ទៃ​ មានជាអាទិ៍​ កើតមុនខែ​ រលូត​ កូនស្លាប់ក្នុងផ្ទៃជាដើម​ ឬទារកស្លាប់ក្រោយពេលកើត។ក្រៅពីផ្សិតម្ជុល​ មេរោគListeriaក៏អាចមានក្នុងបន្លែផ្សេងទៀត​ ផលិតផលទឹកដោះគោ​ និងសាច់មួយចំនួនផងដែរ។ គេអាចការពារមិនឱ្យឆ្លងមេរោគListeriaនេះបានតាមរយៈការអនុវត្តអនាម័យបែបសាមញ្ញ​ មានដូចជា៖ – បរិភោគបន្លែ​ ត្រី​ សាច់​ ដែលឆ្អិនល្អ​។…