ផ្លូវជាតិសំខាន់ៗ ប្រវែងជាង ៦ពាន់គីឡូម៉ែត្រ នឹងលែងមានសំរាមទៀតហើយ
«ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានក្រសួងបរិស្ថានប្រកាសដាក់ចេញ ហើយធ្វើការផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ នាថ្ងៃទី២៧ ខែមីនានេះ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» ដែលត្រូវបានប្រកាសបើកដំណើរការកាលពីខែមករាកន្លងមក គឺធ្វើឡើង ដើម្បីបំពេញ ឱ្យយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»។ យុទ្ធនាការទាំង២នេះកំពុងតែជំរុញឱ្យទៅជាសកម្មភាព រួមគ្នា ក្នុងពេលតែមួយ ដើម្បីសម្អាតបរិស្ថាន បរិវេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។…