ព្រះសង្ឃត្រូវបានសាលាអនុគណរាជធានីភ្នំពេញចេញវិន័យហាមឃាត់
សាលាគណរាជធានីភ្នំពេញ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំលេខ ០៧៣/២៥ ម.គ.ភ.ព ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្តក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ ដែលមានខ្លឹមសារសំខាន់ៗចំនួន ៤ចំណុច រួមមាន៖ ១-ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែម៉្យាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានាដែលមិនមានការនិមន្ត។