នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពវៀតណាមខាងជើងបានចូលគ្រប់គ្រងទីក្រុងសៃហ្គន នៃប្រទេសវៀតណាមខាងត្បូង។ នេះជាការរួបរួមនៃសង្គ្រាមហែកហូរតាំងពីឆ្នាំ១៩៥៤ រវាងប្លុកកុម្មុយនិស្ត ដែលគ្រប់គ្រងវៀតណាមខាងជើង មានលោក ហូ ជីមិញ ជាប្រធាន និងប្លុកសេរីគ្រប់គ្រងវៀតណាមខាងត្បូង មាន លោក វ៉ាន់ ធីវ ជាប្រធានាធិបតី។

តាំងម្សិលមិញ និងថ្ងៃនេះ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៥ តាមមហាវិថីធំៗក្នុងទីក្រុងហូជីមិញ មានដង្ហែររូបវិរៈបុរស រួបភាពយុទ្ធជន និងយុត្តិភ័ណ្ឌសង្គ្រាម ព្រមទាំងច្រៀងចម្រៀងជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់គ្រវីទង់ជាតិអបអរសាទរ ពិសេសក្បួនយោធាវៀតណាម និងបរទេសដូចជា ចិន កម្ពុជា ឡាវ សរុបប្រហែល ១៣,០០០នាក់។

Leave a Reply

Your email address will not be published. Required fields are marked *