អធិការដ្ឋាននគរបាលស្រុកសំរោងទង សូមគោរពជម្រាបជូន បងប្អូនក្នុងគ្រុបមេត្តាជ្រាបថា: នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០០ និង៤០នាទីយប់ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាកចរាចរណ៍ រវាងរថយន្តនិងមនុស្សដើរឆ្លងផ្លូវ (ជនមិនស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យគ្រោះថ្នាក់ដូចខាងក្រោម :
-ស្លា.ប់.មនុស្ស ១នាក់ ស្រី ស.ព.តម្ក.ល់.នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងបន្តការស្រាវជ្រាវស្វែងរកក្រុមគ្រួសារស.ព។
-ចំពោះអ្នកបើកបររថយន្តដែលបើកគេចជំនាញកំពុងបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ភិនភាគសព:
-ភេទស្រី អាយុប្រហែល ៤០ឆ្នាំ កម្ពស់ ១.៦០ម៉ែត្រ សម្បុរស្រអែម សក់វែងខ្មៅ និងក្រហមចុង នៅលើលើខ្លួនមិនមានសំសៀកបំពាក់។
សេចក្តីដូចបានជម្រាបជូនខាងលើសូមបងប្អូនក្នុងគ្រុបមេត្តាជួយពិនិត្យភិនភាគខាងលើ និងជួយផ្សព្វផ្សាយបន្តដើម្បីស្វែករកសាច់ញាតិក្រុមគ្រួសារនៃសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បើបងប្អូនស្គាល់ជនខាងលើ សូមទំនាក់ទំនងមកលេខ ០១៦ ៣៩៦ ៣៦៨/ ០១៦ ៦១៥ ៦៤៦ ។
សូមអរគុណ!