Category: ការកំសាន្ត

ការកំសាន្ត

រៀនចិញ្ចឹម កន្ធាយ

សត្វកន្ធាយ ជាប្រភេទសត្វទឹកសាប អាចរស់នៅ ក្នុងត្រពាំង ស្រះ បឹងបួរ ព្រែក ប្រឡាយ នានា នៅទូទាំងប្រទេសកម្ពុជាយើង។ កន្ធាយ​ក៏ត្រូវបាន​​យកមកធ្វើជាអាហារផងដែរ​ ដោយសារ តម្រូវការ ហូបចុកកើនឡើង ការស្វែងរកកន្ធាយ ធម្មជាតិ មានការពិបាក ដូច្នេះ ហើយ ធ្វើ​ឲ្យកសិករ ចាប់ផ្តើមចិញ្ចឹមសត្វកន្ធាយ ដើម្បីផ្គត់ផ្គង់ទីផ្សារ​ ក្នុងស្រុក​ កន្ធាយមិនសូវពិបាកចិញ្ចឹមតែក៏ទាមទារ​​ការយកចិត្តទុកដាក់​ខ្ពស់​ ហើយការចិញ្ចឹមវិញសូមមើលដូចតទៅ ៖ ការជ្រើសរើសពូជ ត្រូវជ្រើសរើសកូនពូជណា ដែលមានកម្លាំងមាំមួន កូនដែលមានរូបរាងស្អាតល្អ…

តាសក់ មិនត្រឹមជាបន្លែមានរសជាតិឆ្ងាញ់ តែក៏ផ្ដល់អត្ថប្រយោជន៍ល្អៗយ៉ាងច្រើនចំពោះសុខភាព

បើនិយាយអំពីតាសក់ ក្នុងការទទួលទាន យើងអាចយកមកទទួលទានបានច្រើនបែប ដូចជា ធ្វើជាអន្លក់ ផ្ទាប់ជាមួយសាច់ និងបាយមាន់ បាយឆា ។ល។ បងប្អូន​​មានដឹងទេ? តាសក់ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពយើងជាច្រើនផងដែរ តោះយើងមកមើលទាំងអស់គ្នាពីអត្ថប្រយោជន៍ទាំង១០នៃតាសក់៖ ១.ជួយអោយអារម្មណ៍ស្រស់ស្រាយ ២.ជំនួយបេះដូង ៣.ការពារជម្ងឺដែលទាកទងនិងប្រព័ន្ធប្រសាទ ៤.ការពារស្នាមជ្រៀវជ្រួយលើផ្ទៃមុខ ៥.កាត់បន្ថយហានិភ័យក្នុងការកើតជម្ងឺមហារីក ៦.ជួយកាត់បន្ថយការឈឺចាប់ ៧.កាត់បន្ថយក្លិនមាត់ ៨.ជួយការពារឆ្អឹងអោយរឹងមាំ ៩.ជួយសម្រួលដល់ការបញ្ចេញចោល ១០.គ្រប់គ្រងគីឡូ សម្រាប់អ្នកចង់សម្រកគីឡូ

ក្រៅពីផ្សិតម្ជុល​ មេរោគListeria ក៏អាចមានក្នុងបន្លែផ្សេងទៀតផងដែរ, តើគួរធ្វើយ៉ាងណាដើម្បីការពារមិនឱ្យឆ្លងមេរោគនេះ?

ផ្សិតម្ជុលដែលគេនិយមដាក់ក្នុងស៊ុប​ អាចមានផ្ទុកមេរោគមួយចំនួន​ ក្នុងនោះមេរោគប្រភេទបាក់តេរីឈ្មោះ​ Listeria Monocytogenes ដែលបង្កជំងឺមួយចំនួន​ ដែលករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិតផងពិសេសអ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ​ មានមនុស្សចាស់​ និងអ្នកមានជំងឺប្រចាំកាយរាំរៃមួយចំនួនជាដើម។ ចំពោះស្រី្តមានផ្ទៃពោះ​ មេរោគ​ Listeria នេះ​ អាចធ្វើស្ត្រីជាម្តាយឈឺតិចតួច​ តែវាបង្កគ្រោះថ្នាក់ខ្លាំងចំពោះទារកក្នុងផ្ទៃ​ មានជាអាទិ៍​ កើតមុនខែ​ រលូត​ កូនស្លាប់ក្នុងផ្ទៃជាដើម​ ឬទារកស្លាប់ក្រោយពេលកើត។ក្រៅពីផ្សិតម្ជុល​ មេរោគListeriaក៏អាចមានក្នុងបន្លែផ្សេងទៀត​ ផលិតផលទឹកដោះគោ​ និងសាច់មួយចំនួនផងដែរ។ គេអាចការពារមិនឱ្យឆ្លងមេរោគListeriaនេះបានតាមរយៈការអនុវត្តអនាម័យបែបសាមញ្ញ​ មានដូចជា៖ – បរិភោគបន្លែ​ ត្រី​ សាច់​ ដែលឆ្អិនល្អ​។…

ដើមទឹកដោះគោទាំងមូលអាចព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព!

ស្វែង​យល់​ពី​ការ​ប្រើប្រាស់ ១- ទឹក​ដោះ​គោ ​អាច​ប្រើ​ដើម្បី​អ្វី? រុក្ខជាតិ​នេះ​ជា​ប្រភេទ​ឈើ​មធ្យម មាន​កម្ពស់​ពី ១០ ទៅ ១៥​ម៉ែត្រ ផ្លែ​របស់​វា​មូល រលោង​មាន​រស​ជាតិ​ផ្អែម។ គេ​ច្រើន​ដាំ​រុក្ខជាតិ​នេះ​ដើម្បី​ប្រមូល​ផ្លែ ប៉ុន្តែ​គេ​ក៏​អាច​ប្រើ​វា​ជា​ថ្នាំ​ផង​ដែរ។ ​គេ​យក​ឫស​ និង​ស្លឹក ប្រើ​ដើម្បី​ព្យាបាល​ហើម​ចុកចាប់ ហើយ​ស្លឹក​យក​ទៅ​ដាំ​ទឹក​ផឹក​ព្យាបាល​ជំងឺ​ក្រពះ។ រីឯ​សម្បក​ស្រស់​វិញ​គេ​អាច​យក​វា​ទៅ​អាំង​ភ្លើង​ឲ្យ​​ក្រៀម រួច​ដាំ​ទឹក​ផឹក ដើម្បី​ព្យាបាល​ជំងឺ​​រាករូស។ ២- វា​ដំណើរ​ការ​ម៉េច? នៅ​មិន​ទាន់​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ទៅ​លើ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន ៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖…

ការសង់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​នៅ​គិរី​រម្យ​ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​

​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃ​​ដី ១២៦ ​ហិកតា លើ​កំពូលភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​កុស​មៈ​គីរីរម្យ ស្ថិតក្នុង​ភូមិ​អូ​រក​សេះ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ ​មហា​ឧបាសិកា​ធម្ម​បណ្ឌិត​ញឹក ប៊ុន​ថា ដែលជា​ស្ថាបនិក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​នេះ សាងសង់​លើ​ផ្ទៃដី​ ១២៦ ហិកតា​ ដោយមាន​ការអនុញ្ញាត​ពី​ «​សម្តេចព្រះសង្ឃរាជ ទេព វង្ស និង​សម្ដេចព្រះ​ពោធិវ័ង្ស កិត្តិ​​បណ្ឌិត អំ លឹម​ហេង​» និង​លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​។ មជ្ឈមណ្ឌល​នេះ​បានចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​ ២០០៥ ​ហើយ​បច្ចុប្បន្ន​មាន​ប្រាសាទធំ​ ១ អគារ​នៅ​ចំ​កណ្តាល​មជ្ឈមណ្ឌល​ត្រូវ​សាងសង់​រួចហើយ​ឈ្មោះ​…

រសួងវប្បធម៌ ចេញមកបញ្ជាក់ ចំពោះករណីសាងសង់ប្រាសាទអង្គរចម្លង នៅថៃ

ថ្មីៗនេះ ពលរដ្ឋកម្ពុជាមួយចំនួន បានបញ្ចេញប្រតិកម្ម ក៏ដូចជាចែករំលែក និងបង្ហោះការមិនពេញចិត្តតាមបណ្ដាញសង្គម ចំពោះការបន្តគម្រោងសាងសង់ ប្រាសាទសីហនគរ របស់វត្តភូម៉ានហ្វា នៅភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ ដែលប្រាសាទមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្ត របស់កម្ពុជា។ ក្នុងនោះ ក៏មានមតិខ្លះ លើកជាចម្ងល់ ហេតុអ្វីក្រសួងសមត្ថកិច្ចកម្ពុជា មិនអើពើ ឬហាក់នៅស្ងៀមចំពោះករណីនេះ? បណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិកា និងអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ ដឹងថា…

កម្ពុជា​រៀបចំ​ពិធី​រំលឹក​គុណ​អង្គរ​១​០​ថ្ងៃ​ ​ដើម្បី​អបអរ​ខួប​ដាក់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

កម្ពុជា​បាន​រៀបចំ​ពិធី​រំលឹក​គុណ​អង្គរ​រយៈពេល​១​០​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​៧​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ ​ដើម្បី​រំលឹក​គុណ​ព្រះមហាក្សត្រ​និង​បុព្វការី​ជន​ដែល​កសាង​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​និង​ដើម្បី​អប​អរសាទរ​ខួប​៣​១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​។​           ​ពិធី​រំលឹក​គុណ​អង្គរ​បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ក្រោមអធិបតីភាព​លោកស្រី​ ពេ​ជ​ ​ចន្ទ​មុន្នី ​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​ព្រមទាំង​លោកស្រី​ ​ម៉ែន​ ​សំ​អន​ ​សមាជិក​ឧត្តមក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​ ​និង​លោកស្រី​ ភឿ​ង​ ​សកុណា​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​រួម​ជាមួយ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​ លោក​ ​ឡុង​…

Sophat Technology ផ្តល់ជូននូវជាប្រព័ន្ធ គ្រប់គ្រងការលក់ទំនិញអនឡាញ

យើងគឺជាប្រព័ន្ធ គ្រប់គ្រង ដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជាដែលធ្វើអោយអតិថិជនច្រើនជោគជយ័។ ទំនាក់ទំនងមកយើងដើម្បីធ្វើការប្រឹក្សាយោបល់ពីអ្នកជំនាញដោយភ្ទាល់ តាមរយៈ លេខ : 066 66 55 23/ 010 66 55 23/ 092 66 55 23 ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Network Marketing ប្រពន្ធ័គ្រប់គ្រង ការលក់ និង ប្រពន្ធ័គ្រប់គ្រង Sales Management System…

ឧបករណ៍តាមដានអ៊ីនធឺណិតរបស់កូនៗ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង

– កម្មវិធី ភ្ជាប់សមាជិកគ្រួសាររបស់ក្រុមហ៊ុនgoogle (Google Family Link)៖ ជាកម្មវិធីឥតគិតថ្លៃក្នុងការប្រើប្រាស់ដែលអនុញ្ញាតឲ្យអាណាព្យាបាលទាញយកបានក្នុង Play Store និង App Store កំណត់រយៈពេលវេលាប្រើប្រាស់លើអេក្រង់ទូរស័ព្ទ និងអនុញ្ញាតឱ្យអាណាព្យាបាលយល់ពីរបៀបដែលកូនរបស់អ្នកចំណាយពេលវេលានៅលើឧបករណ៍ស្មាតហ្វូនរបស់ពួកគេ ការចែករំលែកទីតាំង គ្រប់គ្រងការកំណត់ឯកជនភាព និងមុខងារច្រើនទៀត។ – កម្មវិធី តាមដានសកម្មភាពក្នុងបណ្តាញសង្គម (Qustodio)៖ ជាកម្មវិធីគិតថ្លៃ តែមានមុខងារជាច្រើនក្នុងការកំណត់សុវត្តិភាព និងតាមដានទីតាំង ការប្រើប្រាស់បណ្តាញសង្គម សារឆ្លើយឆ្លង និងសកម្មភាពនានានៅលើអ៊ីនធឺណិត។ – កម្មវិធីតាមដានរយៈពេលនៃការប្រើប្រាស់ស្មាតហ្វូន (Apple…

ម៉ាក់ប៉ា​មិន​ត្រូវ​បណ្តោយ​កូន​ចំណាយ​ពេល​នៅ​លើ​អេក្រង់​យូរ​នោះ​ទេ

ម៉ាក់ប៉ា​មិន​ត្រូវ​បណ្តោយ​កូន​ចំណាយ​ពេល​នៅ​លើ​អេក្រង់​យូរ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល ភ្នែក​ខ្សោយ ឆាប់ខឹងមួរម៉ៅ ឈឺក្បាល ប៉ះពាល់ការគេង កើតជំងឺផ្លូវចិត្ត ក្មេងខ្លះ​ងប់​ងុល​នឹង​ទូរស័ព្ទ ទៅ​ជា​លែង​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជំនួស​​មក​​វិញ​​នូវ​​ភាព​​ឯកោ។ ការ​លេង​ទូស័ព្ទ​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះ​ទេ បើសិន​ជា​យើង​ឲ្យ​កូន​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ កំណត់​ពេល​ច្បាស់​លាស់ ដោយ​មាន​ម៉ាក់ប៉ា​មើល​ជាមួយ​ចាំ​ជួយ​ពន្យល់​ប្រាប់ គឺ​អាច​ឲ្យ​ក្មេង​ឆ្លាត​វាងវៃ​ទៀត​ផង។  

តើមានហានិភ័យអ្វីខ្លះ? បើកូនៗញៀនលេងអនឡាញ តើខ្ញុំគួរតែធ្វើដូចម្តេច?”

“ការញៀនអ៊ីនធឺណិត” សំដៅលើ “ផលប៉ះពាល់អវិជ្ជមានលើការសិក្សា ការងារ សង្គម គ្រួសារ និងមុខងាររាងកាយ និងផ្លូវចិត្តដែលបណ្តាលមកពីការប្រើប្រាស់អ៊ីនធឺណិតច្រើនពេក។” នៅក្នុងសង្គមបច្ចុប្បន្ន ការញៀនអ៊ីនធឺណេតគឺជារឿងធម្មតាក្នុងចំណោមក្មេងវ័យជំទង់ ហើយផលប៉ះពាល់របស់វាដូចជា ការគោរពខ្លួនឯងទាប សម្ពាធក្នុងការសិក្សា ឬការងារ ទំនាក់ទំនងគ្រួសារមិនល្អ ទំនាក់ទំនងបុគ្គលមិនល្អជាដើម។ ក្តីបារម្មណ៍ចំពោះអ្នកប្រើប្រាស់ពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យា និងផលលំបាកដល់អាណាព្យាបាលរួមមាន៖ –  ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង –  ប៉ះពាល់ដល់សុខភាព –  ភាពងាយរងគ្រោះធ្លាក់ខ្លួនចូលក្នុងបទល្មើសបច្ចេកវិទ្យា –  បែកធ្លាយព័ត៌មានឯកជនភាពរបស់គ្រួសារ – …

ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ ​បាន​សម្រុក​មក​ខេត្ត​សៀមរាប​តាំងពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​មក​ ​ដើម្បី​រង់ចាំ​ជួប​ព្រះ​ភ​័ក្រ្ត ​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​

ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ ​បាន​សម្រុក​មក​ខេត្ត​សៀមរាប​តាំងពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​មក​ ​ដើម្បី​រង់ចាំ​ជួប​ព្រះ​ភ​័ក្រ្ត ​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​ ​ដែល​ទ្រង់​យាង​ចូលរួម​បុណ្យ​កឋិន​ទាន​នៅ​វត្ត​ឥន្ទបត្ត​បុរី​ ​ហៅ​វត្ត​អង្គរ​ខាងជើង​។​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ជិត​ឆ្ងាយ​ដូចជា​ឧត្តរមានជ័យ​ ​ព្រះវិហារ​ ​ប៉ៃលិន​។​ល​។​ ​បាន​ចូលរួម​ខេត្ត​សៀមរាប​ ​នៅពេលដែល​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​ ​គង់នៅ​នៅ​ទីនេះ​។​ ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ ​ទី​ដែល​ប្រារព្ធ​ពិធីបុណ្យ​កឋិន​ទាន​មាន​មនុស្សកកកុញ​ជាច្រើន​ ​ហើយ​ចរាចរណ៍​តាម​ដង​ផ្លូវ​ជុំវិញ​ប្រាសាទ​នេះ​ ​មានការ​កក​ស្ទះ​ជាដើម​។​

ពិធីបុណ្យ​សមុទ្រ​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​កែប​ ​ចាប់ពី​ ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​

ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​ ​នៅ​ខេត្ត​កែប​។​ ​ឆ្នាំនេះ​ជា​លើក​ទី​១​០​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ​និង​ជា​លើក​ទី​៣​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​មួយ​នេះ​។​​ ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិតនៅ​តាម​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​។​ ការ​បញ្ជាក់​ពី​កាល​ប​ច្ឆេ​ទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ទាក់ទង​នឹង​ការងារ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃចន្ទ​។​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​គណ​:​កម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១​០​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជាមួយ​ក្រសួង​ស្ថា​ប​័ន្ធ​ពាក់ព័ន្ធ​ ​ដើម្បី​ត្រួតពិនិត្យ​លើ​ផែន​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​។​ ​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​ឆ្លងកាត់​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​សម្រាប់​ខេត្ត​កែប​ជំរុញ​និង​លើក​ក​ម្ពស់វិ​ស​័​យ​ទេសចរណ៍​កាន់តែ​មាន​ភាព​មមាញឹក​បន្ថែម​ទៀត​តាមរយៈ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៅកាន់​អ្នកទេសចរ​អំពី​សក្តានុពល​ដែល​ខេត្ត​មាន​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាងមុខនេះ​។​ ​លោក​បាន​ដាក់​គោលដៅ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​នេះ​ ​គឺ​ត្រូវតែ​មាន​ភាព​សប្បាយរីករាយ​និង​អស្ចារ្យ​តាមរយៈ​ការ​បង្កើត​កម្មវិធី​សប្បាយ​ផ្សេងៗ​ ​សកម្មភាព​ក​ម្សាន្ត​ចម្រុះ​ ​ទាំង​ពេលថ្ងៃ​និង​ពេលយប់​ចាប់​ពី​ថ្ងៃ​ទី​១​ ​ដល់​ទី​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​ ​លោក​រដ្ឋមន្ត្រី​រំពឹង​ថា​៖​…

​ព្រះករុណា​ព្រះបាទនរោត្តម​ ​សី​ហ​មុនី​ ​នឹង​យាង​សម្ពោធ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​នៅដើម​ខែវិច្ឆិកា​

ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ ​នឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ​ ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ ​ជា​អម្ចាស់​ ​ជីវិត​លើ​ត្បូង​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​។​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​បញ្ជាក់​ថា​ ​ដើម្បី​គ្រប់គ្រង​នូវ​លំ​ហូរ​ការ​ទស្សនា​នៅ​ប្រាសាទអង្គរ​នា​ឱកាស​នោះ​ ​ការប្រើប្រាស់​ស្ពាន​ហាល​ខាងលិច​ដែល​ទើប​ជួសជុល​រួច​ ​ជា​ច្រក​ចូល​សម្រាប់​ការ​ទស្សនា​ ​និង​បន្ត​ប្រើប្រាស់​ស្ពាន​បណ្ដែត​ទឹក​ប្រាសាទអង្គរវត្ត​ ​ជា​ច្រកចេញ​សម្រាប់​ការ​ទស្សនា​។​ គួរ​បញ្ជាក់​ថា​ ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នេះ​ ​ត្រូវ​បាន​ជួសជុល​ក្នុង​ដំណាក់កាល​ទី​២​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៦​ ​និង​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​២​០​២​៣​នេះ​ ​ដែល​មាន​ប្រវែង​សរុប​ជិត​១​០​០​ម៉ែត្រ​។​ ​ដំណាក់កាល​ទី​១​ ​បាន​ជួស​ជុ​ស​ប្រវែង​១​០​០​ម៉ែត្រ​ ​នៅ​ផ្នែកខាងកើត​។​ ​គម្រោង​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​…