“ការញៀនអ៊ីនធឺណិត” សំដៅលើ “ផលប៉ះពាល់អវិជ្ជមានលើការសិក្សា ការងារ សង្គម គ្រួសារ និងមុខងាររាងកាយ និងផ្លូវចិត្តដែលបណ្តាលមកពីការប្រើប្រាស់អ៊ីនធឺណិតច្រើនពេក។”

នៅក្នុងសង្គមបច្ចុប្បន្ន ការញៀនអ៊ីនធឺណេតគឺជារឿងធម្មតាក្នុងចំណោមក្មេងវ័យជំទង់ ហើយផលប៉ះពាល់របស់វាដូចជា ការគោរពខ្លួនឯងទាប សម្ពាធក្នុងការសិក្សា ឬការងារ ទំនាក់ទំនងគ្រួសារមិនល្អ ទំនាក់ទំនងបុគ្គលមិនល្អជាដើម។

ក្តីបារម្មណ៍ចំពោះអ្នកប្រើប្រាស់ពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យា និងផលលំបាកដល់អាណាព្យាបាលរួមមាន៖

–  ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង

–  ប៉ះពាល់ដល់សុខភាព

–  ភាពងាយរងគ្រោះធ្លាក់ខ្លួនចូលក្នុងបទល្មើសបច្ចេកវិទ្យា

–  បែកធ្លាយព័ត៌មានឯកជនភាពរបស់គ្រួសារ

–  កង្វះខាតការប្រាស្រ័យទាក់ទងរវាងអាណាព្យាបាល និងកុមារ

–  ការកំសាន្ត និងលេងល្បែង (Game) លើសកម្រិត

By admin

Leave a Reply

Your email address will not be published. Required fields are marked *