Author: entrinews TV

សម្ដេចមហាបវរធិបតីចូលរួមប្រជុំរដ្ឋសភាថ្ងៃនេះ

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី អញ្ជើញចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៧ តាមរបៀបវារៈ៖ ១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។ ២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៥ សីហា ២០២៥

ចាប់ពីម៉ោង ១២យប់មិញទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង

ចាប់ពីម៉ោង ១២យប់មិញទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។  

គ្មានការលក់ព្រលានយន្តហោះពោធិ៍ចិនតុងឡើយ

“អត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់លក់ព្រលានយន្តហោះនេះដែរ សុំបញ្ជាក់ខ្លីប៉ុណ្ណឹង” ប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែន ក្នុពិធីខួប៨០ឆ្នាំ នៃកងកម្លាំងនគរបាលជាតិ។ សម្តេចបន្ថែមថា “ប៉ុន្មានថ្ងៃនេះឃើញមានការជជែកផុសផុល អំពីការលក់ព្រលានយន្តហោះពោធិ៍ចិនតុង ឬព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលថារដ្ឋាភិបាលបានលក់ព្រលានយន្តហោះនេះឲ្យឯកជនកាល 15 ឆ្នាំមុន តែសម្តេចចោទជាសំនួរថា ដំណឹងនេះបានមកពីណា ព្រោះកាល 15 ឆ្នាំមុន យើងគ្មានគម្រោងធ្វើព្រលានយន្តហោះថ្មីផង បើមានសុំឯកសារបញ្ជាក់មក ព្រោះមានតែមនុស្សពីរនាក់ទេដែលមានសិទ្ធិក្នុងការដោះដូរ ឬសម្រេចដាក់កន្លែងណា គឺសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រីក្នុងអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រីក្នុងអាណត្តិនេះ”។  

សម្តេចនាយករដ្ឋមន្ត្រីណែនាំលើវិស័យព័ត៌មាន

ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី ៧” ខាងក្រោមជាប្រសាសន៍ណែនាំរបស់សម្តេចដែលចេញផ្សាយដោយក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

វៀតណាមបង្រួមខេត្ត-ក្រុង និងរចនាសម្ព័ន្ធរដ្ឋបាលអស់ហើយ

ប្រទេសវៀតណាម៖ រដ្ឋាភិបាលវៀតណាមបានសម្រេចកាត់បន្ថយក្រសួងដោយច្របាច់ក្រសួង១៨ មកជាក្រសួង១៤ ទន្ទឹមនឹងនោះ និងខេត្ត-ក្រុង៦៣ មកត្រឹម៣៤វិញ ដោយរំលាយរដ្ឋបាលថ្នាក់ស្រុក និងខណ្ឌចោល។ តាមលិខិតជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រី របស់ក្រសួងការបរទេស ខេត្តវៀតណាមដែលជាប់ព្រំដែនកម្ពុជា ត្រូវចាំបាច់បញ្ចូលគ្នា ដែលខេត្តខ្លះ២ និងខេត្តខ្លះ៣ មកជាខេត្តតែ១។ ចំណែករចនាសម្ព័ន្ធរដ្ឋាភិបាលវៀតណាម ដែលកន្លងមកមាន១៨ក្រសួង ត្រូវបង្រួមត្រឹម១៤ក្រសួងវិញ។  

សម្ដេចនាយករដ្ឋមន្ត្រីណែនាំលើវិស័យព័ត៌មាន

ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី ៧”។ ចេញផ្សាយដោយក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

ព្រះសង្ឃត្រូវបានសាលាអនុគណរាជធានីភ្នំពេញចេញវិន័យហាមឃាត់

សាលាគណរាជធានីភ្នំពេញ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំលេខ ០៧៣/២៥ ម.គ.ភ.ព ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្តក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ ដែលមានខ្លឹមសារសំខាន់ៗចំនួន ៤ចំណុច រួមមាន៖ ១-ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែម៉្យាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានាដែលមិនមានការនិមន្ត។

ថ្ងៃនេះជាខួប50ឆ្នាំនៃការរួបរួមវៀតណាមទាំង២

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពវៀតណាមខាងជើងបានចូលគ្រប់គ្រងទីក្រុងសៃហ្គន នៃប្រទេសវៀតណាមខាងត្បូង។ នេះជាការរួបរួមនៃសង្គ្រាមហែកហូរតាំងពីឆ្នាំ១៩៥៤ រវាងប្លុកកុម្មុយនិស្ត ដែលគ្រប់គ្រងវៀតណាមខាងជើង មានលោក ហូ ជីមិញ ជាប្រធាន និងប្លុកសេរីគ្រប់គ្រងវៀតណាមខាងត្បូង មាន លោក វ៉ាន់ ធីវ ជាប្រធានាធិបតី។ តាំងម្សិលមិញ និងថ្ងៃនេះ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៥ តាមមហាវិថីធំៗក្នុងទីក្រុងហូជីមិញ មានដង្ហែររូបវិរៈបុរស រួបភាពយុទ្ធជន និងយុត្តិភ័ណ្ឌសង្គ្រាម ព្រមទាំងច្រៀងចម្រៀងជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់គ្រវីទង់ជាតិអបអរសាទរ ពិសេសក្បួនយោធាវៀតណាម…

ដំណឹងស្វែងរកសាច់ញាតិ

អធិការដ្ឋាននគរបាលស្រុកសំរោងទង សូមគោរពជម្រាបជូន បងប្អូនក្នុងគ្រុបមេត្តាជ្រាបថា: នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០០ និង៤០នាទីយប់ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាកចរាចរណ៍ រវាងរថយន្តនិងមនុស្សដើរឆ្លងផ្លូវ (ជនមិនស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យគ្រោះថ្នាក់ដូចខាងក្រោម : -ស្លា.ប់.មនុស្ស ១នាក់ ស្រី ស.ព.តម្ក.ល់.នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងបន្តការស្រាវជ្រាវស្វែងរកក្រុមគ្រួសារស.ព។ -ចំពោះអ្នកបើកបររថយន្តដែលបើកគេចជំនាញកំពុងបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ភិនភាគសព: -ភេទស្រី…

ដំណើរនិវត្តន៍របស់ឯកឧត្តម ស៊ី ជីនពីង (XI JINPING)

ដំណើរនិវត្តន៍របស់ឯកឧត្តម ស៊ី ជីនពីង (XI JINPING) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូជាន់ខ្ពស់ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥