Month: May 2025

គ្មានការលក់ព្រលានយន្តហោះពោធិ៍ចិនតុងឡើយ

“អត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់លក់ព្រលានយន្តហោះនេះដែរ សុំបញ្ជាក់ខ្លីប៉ុណ្ណឹង” ប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែន ក្នុពិធីខួប៨០ឆ្នាំ នៃកងកម្លាំងនគរបាលជាតិ។ សម្តេចបន្ថែមថា “ប៉ុន្មានថ្ងៃនេះឃើញមានការជជែកផុសផុល អំពីការលក់ព្រលានយន្តហោះពោធិ៍ចិនតុង ឬព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលថារដ្ឋាភិបាលបានលក់ព្រលានយន្តហោះនេះឲ្យឯកជនកាល 15 ឆ្នាំមុន តែសម្តេចចោទជាសំនួរថា ដំណឹងនេះបានមកពីណា ព្រោះកាល 15 ឆ្នាំមុន យើងគ្មានគម្រោងធ្វើព្រលានយន្តហោះថ្មីផង បើមានសុំឯកសារបញ្ជាក់មក ព្រោះមានតែមនុស្សពីរនាក់ទេដែលមានសិទ្ធិក្នុងការដោះដូរ ឬសម្រេចដាក់កន្លែងណា គឺសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រីក្នុងអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រីក្នុងអាណត្តិនេះ”។  

សម្តេចនាយករដ្ឋមន្ត្រីណែនាំលើវិស័យព័ត៌មាន

ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី ៧” ខាងក្រោមជាប្រសាសន៍ណែនាំរបស់សម្តេចដែលចេញផ្សាយដោយក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

វៀតណាមបង្រួមខេត្ត-ក្រុង និងរចនាសម្ព័ន្ធរដ្ឋបាលអស់ហើយ

ប្រទេសវៀតណាម៖ រដ្ឋាភិបាលវៀតណាមបានសម្រេចកាត់បន្ថយក្រសួងដោយច្របាច់ក្រសួង១៨ មកជាក្រសួង១៤ ទន្ទឹមនឹងនោះ និងខេត្ត-ក្រុង៦៣ មកត្រឹម៣៤វិញ ដោយរំលាយរដ្ឋបាលថ្នាក់ស្រុក និងខណ្ឌចោល។ តាមលិខិតជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រី របស់ក្រសួងការបរទេស ខេត្តវៀតណាមដែលជាប់ព្រំដែនកម្ពុជា ត្រូវចាំបាច់បញ្ចូលគ្នា ដែលខេត្តខ្លះ២ និងខេត្តខ្លះ៣ មកជាខេត្តតែ១។ ចំណែករចនាសម្ព័ន្ធរដ្ឋាភិបាលវៀតណាម ដែលកន្លងមកមាន១៨ក្រសួង ត្រូវបង្រួមត្រឹម១៤ក្រសួងវិញ។  

សម្ដេចនាយករដ្ឋមន្ត្រីណែនាំលើវិស័យព័ត៌មាន

ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី ៧”។ ចេញផ្សាយដោយក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

You missed