“អត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់លក់ព្រលានយន្តហោះនេះដែរ សុំបញ្ជាក់ខ្លីប៉ុណ្ណឹង” ប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែន ក្នុពិធីខួប៨០ឆ្នាំ នៃកងកម្លាំងនគរបាលជាតិ។ សម្តេចបន្ថែមថា “ប៉ុន្មានថ្ងៃនេះឃើញមានការជជែកផុសផុល អំពីការលក់ព្រលានយន្តហោះពោធិ៍ចិនតុង ឬព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលថារដ្ឋាភិបាលបានលក់ព្រលានយន្តហោះនេះឲ្យឯកជនកាល 15 ឆ្នាំមុន តែសម្តេចចោទជាសំនួរថា ដំណឹងនេះបានមកពីណា ព្រោះកាល 15 ឆ្នាំមុន យើងគ្មានគម្រោងធ្វើព្រលានយន្តហោះថ្មីផង បើមានសុំឯកសារបញ្ជាក់មក ព្រោះមានតែមនុស្សពីរនាក់ទេដែលមានសិទ្ធិក្នុងការដោះដូរ ឬសម្រេចដាក់កន្លែងណា គឺសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រីក្នុងអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រីក្នុងអាណត្តិនេះ”។

 

Leave a Reply

Your email address will not be published. Required fields are marked *