ប្រទេសវៀតណាម៖ រដ្ឋាភិបាលវៀតណាមបានសម្រេចកាត់បន្ថយក្រសួងដោយច្របាច់ក្រសួង១៨ មកជាក្រសួង១៤ ទន្ទឹមនឹងនោះ និងខេត្ត-ក្រុង៦៣ មកត្រឹម៣៤វិញ ដោយរំលាយរដ្ឋបាលថ្នាក់ស្រុក និងខណ្ឌចោល។
តាមលិខិតជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រី របស់ក្រសួងការបរទេស ខេត្តវៀតណាមដែលជាប់ព្រំដែនកម្ពុជា ត្រូវចាំបាច់បញ្ចូលគ្នា ដែលខេត្តខ្លះ២ និងខេត្តខ្លះ៣ មកជាខេត្តតែ១។
ចំណែករចនាសម្ព័ន្ធរដ្ឋាភិបាលវៀតណាម ដែលកន្លងមកមាន១៨ក្រសួង ត្រូវបង្រួមត្រឹម១៤ក្រសួងវិញ។