ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ ​នឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ​ ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ ​ជា​អម្ចាស់​ ​ជីវិត​លើ​ត្បូង​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​បញ្ជាក់​ថា​ ​ដើម្បី​គ្រប់គ្រង​នូវ​លំ​ហូរ​ការ​ទស្សនា​នៅ​ប្រាសាទអង្គរ​នា​ឱកាស​នោះ​ ​ការប្រើប្រាស់​ស្ពាន​ហាល​ខាងលិច​ដែល​ទើប​ជួសជុល​រួច​ ​ជា​ច្រក​ចូល​សម្រាប់​ការ​ទស្សនា​ ​និង​បន្ត​ប្រើប្រាស់​ស្ពាន​បណ្ដែត​ទឹក​ប្រាសាទអង្គរវត្ត​ ​ជា​ច្រកចេញ​សម្រាប់​ការ​ទស្សនា​។​

គួរ​បញ្ជាក់​ថា​ ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នេះ​ ​ត្រូវ​បាន​ជួសជុល​ក្នុង​ដំណាក់កាល​ទី​២​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៦​ ​និង​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​២​០​២​៣​នេះ​ ​ដែល​មាន​ប្រវែង​សរុប​ជិត​១​០​០​ម៉ែត្រ​។​ ​ដំណាក់កាល​ទី​១​ ​បាន​ជួស​ជុ​ស​ប្រវែង​១​០​០​ម៉ែត្រ​ ​នៅ​ផ្នែកខាងកើត​។​ ​គម្រោង​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ ​សូ​ហ្វី​យ៉ា​ ​ប្រទេស​ជប៉ុន​។​ ​ដំណាក់កាល​ទី​១​ ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៨​៩​មក​ ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ ​ប្រទេស​ជប៉ុន​៕​

By admin

Leave a Reply

Your email address will not be published. Required fields are marked *