Day: April 30, 2025

ព្រះសង្ឃត្រូវបានសាលាអនុគណរាជធានីភ្នំពេញចេញវិន័យហាមឃាត់

សាលាគណរាជធានីភ្នំពេញ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំលេខ ០៧៣/២៥ ម.គ.ភ.ព ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្តក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ ដែលមានខ្លឹមសារសំខាន់ៗចំនួន ៤ចំណុច រួមមាន៖ ១-ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែម៉្យាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានាដែលមិនមានការនិមន្ត។

ថ្ងៃនេះជាខួប50ឆ្នាំនៃការរួបរួមវៀតណាមទាំង២

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពវៀតណាមខាងជើងបានចូលគ្រប់គ្រងទីក្រុងសៃហ្គន នៃប្រទេសវៀតណាមខាងត្បូង។ នេះជាការរួបរួមនៃសង្គ្រាមហែកហូរតាំងពីឆ្នាំ១៩៥៤ រវាងប្លុកកុម្មុយនិស្ត ដែលគ្រប់គ្រងវៀតណាមខាងជើង មានលោក ហូ ជីមិញ ជាប្រធាន និងប្លុកសេរីគ្រប់គ្រងវៀតណាមខាងត្បូង មាន លោក វ៉ាន់ ធីវ ជាប្រធានាធិបតី។ តាំងម្សិលមិញ និងថ្ងៃនេះ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៥ តាមមហាវិថីធំៗក្នុងទីក្រុងហូជីមិញ មានដង្ហែររូបវិរៈបុរស រួបភាពយុទ្ធជន និងយុត្តិភ័ណ្ឌសង្គ្រាម ព្រមទាំងច្រៀងចម្រៀងជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់គ្រវីទង់ជាតិអបអរសាទរ ពិសេសក្បួនយោធាវៀតណាម…

You missed