ជធានីភ្នំពេញ ៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ រហូតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មវិវដ្ដទៅជាវិសម្ពាធ (Tropical Depression) ហើយនឹងបន្តវិវដ្ដទៅជាព្យុះទី១៦ (Tropical Storm) នៅពេលដើរចូលទៅក្នុងឈូងសមុទ្រ តុងកឹង ហើយព្យុះនេះពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជានោះទេ។ ស្ថានភាពបែបនេះ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អាចនឹងមានភ្លៀងធ្លាក់ ហើយលាយឡំជាមួយនឹងផ្គរ រន្ទះផងដែរ។
យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានវិវដ្ដទៅជាវិសម្ពាធ (Tropical Depression) ហើយនឹងបន្តវិវដ្ដទៅជាព្យុះទី១៦ (Tropical Storm) នៅពេលដើរចូលទៅក្នុងឈូងសមុទ្រ តុងកឹង ប៉ុន្តែព្យុះនេះ ពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជានោះទេ។
ក្រសួងធនធានទឹក និងឧតុនិយម បានបន្តទៀតថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតចាប់ពីខ្សោយទៅមធ្យម ក្នុងនោះនៅតាមតំបន់ខ្លះទៀត ក៏អាចនឹងមានភ្លៀងធ្លាក់បង្គួរ លាយឡំជាមួយនឹងផ្គរ ហើយនឹងរន្ទះផងដែរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ចាប់ពី៥០% ទៅ ៦០%៕