Day: October 17, 2023

​ឧកញ៉ា​មិន​បង់​វិភាគទាន​បី​ឆ្នាំ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​ ​នឹង​ដកហូត​គោរមងារ​

​ចំពោះ​បុគ្គល​ដែល​មាន​គោរមងារ​ ​ឧកញ៉ា​ ​អាច​ត្រូវ​បញ្ចប់​ ​ឬ​ដកហូត​គោរមងារ​ក្នុង​ករណី​ ​បុគ្គល​ទាំង​នោះ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​។​ ​ក្នុង​ព្រះរាជក្រឹត្យ​ ​ដែល​ឡាយព្រះហស្តលេខា​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ឱ្យ​ដឹង​ថា​ ​គោរមងារ​ ​ឧកញ៉ា​ ​ដែល​អាច​ត្រូវ​បាន​បញ្ចប់​ ​ក្នុង​ករណី​បុគ្គល​សុំលាលែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត​។​ ជា​បុគ្គល​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ជាប់គ្នា​ ​ដោយ​គ្មាន​មូលហេតុ​។​ ​ជា​បុគ្គល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ណា​មួយ​ ​និង​ជា​បុគ្គល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​២​២​ ​នៃ​ព្រះរាជក្រឹត្យ​នេះ​។​ ​ជា​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ​សំណុំ​ឯកសារ​ស្នើ​សុំ​គោរមងារ​ឧកញ៉ា​របស់​បុគ្គល​នោះ​មាន​ការ​ក្លែង​បន្លំ​។​ ​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា​៖​ ​«​បែបបទ​និង​នីតិវិធី​នៃ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​»​។​ ​ក្នុង​មាត្រា​២​២​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​អ្នកឧកញ៉ា​ ​អ្នកឧកញ៉ា​ ​និង​ឧកញ៉ា​ ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​របស់​កម្ពុជា​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ល្អ​ ​ប្រកប​មុខរបរ​ស្រប​ច្បាប់​ ​និង​ចៀសវាង​សកម្មភាព​ណា​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ​របស់​គោរមងារ​«ឧកញ៉ា​»។​ ​លោក​ គួ​ច​ ​ម៉េង​លី​ ​ដែល​មាន​គោរមងារ​ជា​ ​អ្នក​ឧកញ៉ា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​តម្រូវ​ការ​ឱ្យ​បង់​វិភាគទាន​ ​ឬ​មិន​បង់​វិភាគទាន​នេះ​ ​លោក​មិន​ទាន់​ច្បាស់​អំពី​តម្រូវ​ការ​ ​ឬ​លក្ខខណ្ឌ​ដែល​តម្រូវ​ឱ្យ​បង់​ចំនួន​ប៉ុន្មាន​នៅឡើយ​។​ ​លោក​បន្ថែម​ថា​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទទួល​បាន​ងារ​ ​ឧកញ៉ា​ ​មិន​ដឹង​មានលទ្ធភាព​ ​ឬក៏​អត់​នោះ​ទេ​ ​ព្រោះ​ឧកញ៉ា​ខ្លះ​ចូលរួម​ជួយ​សង្គម​បាន​ច្រើន​ ​ប៉ុន្តែ​នៅ​ពេល​ណា​មួយ​ពួក​គេ​មាន​វិបត្តិសេដ្ឋកិច្ច​ ​ដែល​មិន​អាចប​ង់​វិភាគទាន​បាន​ ​ស្រាប់តែ​ដក​ហូត​ ​ឬ​បញ្ចប់​ងារ​ឧកញ៉ា​ ​ក៏​លោក​មិន​ដឹង​ថា​ល្អ​ ​ឬ​អាក្រក់​នោះ​ដែរ​ ​ព្រោះ​បុគ្គល​ខ្លះ​ទទួល​បាន​ងារ​ដោយ​ភាព​ងាយស្រួល​ ​ប៉ុន្តែ​អ្នកខ្លះ​ទទួល​បាន​ដោយ​ពិបាក​បំផុត​។​ ​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​មិន​ដឹង​ថា​ល្អ​ ​ឬ​អាក្រក់​នោះ​ទេ​ ​ព្រោះ​បុគ្គល​ខ្លះ​គាត់​បាន​ដោយ​ងាយស្រួល​ពេក​ […] ​មិនបាន​ជួយ​អ្វី​? ​គួរតែ​សិក្សា​ ​ប៉ុន្តែ​អ្នកខ្លះ​បាន​ដោយ​ពិបាក​ដោយសារ​គាត់​បាន​ចូលរួម​ចែករំលែក​ដល់​សង្គម​ ​និង​រាជរដ្ឋាភិបាល​ច្រើន​លើស​លុប​ […] ​គាត់​គួរ​ទទួល​បាន​ងារ​ជាអចិន្ត្រៃយ៍​អស់​មួយជីវិត​ ​ប៉ុន្តែ​លើក​លែង​គាត់​ប្រព្រឹត្ត​ខុស​អ្វីមួយ​ ​ដែល​មិន​អាច​ទទួលយក​បាន​ទើប​យើងគួរ​បញ្ចប់​»​។​ ​លោក​ គួ​ច​ ​ម៉េង​លី​ ​បន្ថែម​ថា​ ​ឧកញ៉ា​ខ្លះ​ជួយ​សង្គម​ ​និង​រដ្ឋាភិបាល​បាន​ច្រើន​ ​ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ចាស់​ទៅ​ ​ស្រាប់តែ​គ្មាន​លទ្ធភាព​បន្ត​ការ​គាំទ្រ​ជួយ​ក្នុង​ទម្រង់​ណាមួយ​ ​ក៏​ស្រាប់តែ​ដកហូត​វិញ​ ​គឺ​ហាក់បីដូចជា​បំភ្លេច​ចោល​នូវ​សកម្មភាព​ដែល​អ្នក​មាន​គោរមងារ​ឧកញ៉ា​ ​បាន​ប្រឹងប្រែង​តាំងពី​ដើម​រហូតមក​។​…

You missed