៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតកើនភ្ញៀវទេសចរនាំគ្នាមកលេងយ៉ាងច្រើនកុះករ
ខេត្តកំពត ៖ ក្នុងរយ:ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត-ឆ្ងាយបានជាង៩៦.០០០នាក់ ដែលមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានីចំនួន៩៦.៥៦៥នាក់ បានចូលមកសម្រាកលំហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត ។ លោកប្រធានមន្ទីរបានបន្តទៀតថា ចំនួនភ្ញៀវទេសចរឆ្នាំនេះ គឺមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។…
ទឹកជំនន់ជន់ហូរកាត់ផ្លូវ បែរក្លាយជាកន្លែងលេងសប្បាយរបស់ពលរដ្ឋនិងអ្នកដំណើរ
ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ហូរកាត់ផ្លូវមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទល់នឹងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បែរក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរក្នុងការមកលេងទឹកជំនន់នេះ ក្នុងនោះ អាជ្ញាធរបានធ្វើការជូនដំណឹងផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ប្រយ័ត្នកូនចៅលង់ទឹកជាយថាហេតុ ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារបានចុះទៅដល់កន្លែងកើតហេតុ លោកបាននិយាយថា ទឹកជំនន់ដែលហូរកាត់ផ្លូវនោះប្រហែល៣តឹក ក្នុងនោះ លោកបានឃើញមានប្រជាពលរដ្ឋ រាប់រយនាក់នាំគ្នាសម្រុកមកលេង និងធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងទឹកចង់ពាក់កណ្តាលម៉ូតូ ក្នុងនោះលោកក៏បានឃើញមានក្មេង ចាស់ ប្រុស ស្រី នាំគ្នាចុះទៅលេងទឹកជ្រៅយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភពីលង់ទឹកនោះឡើយ…
បើតាមក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ រហូតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធសម្ពាធទាប (ITCZ)
ជធានីភ្នំពេញ ៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ រហូតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់ពីលើប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មវិវដ្ដទៅជាវិសម្ពាធ (Tropical Depression) ហើយនឹងបន្តវិវដ្ដទៅជាព្យុះទី១៦ (Tropical Storm) នៅពេលដើរចូលទៅក្នុងឈូងសមុទ្រ តុងកឹង ហើយព្យុះនេះពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជានោះទេ។ ស្ថានភាពបែបនេះ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អាចនឹងមានភ្លៀងធ្លាក់ ហើយលាយឡំជាមួយនឹងផ្គរ រន្ទះផងដែរ។ យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែតុលា…
ពលកររាប់រយនាក់បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ពលកររាប់រយនាក់បានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមកជួបជុំសាច់ញាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលឈមច្រកខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ឃើញពលករខ្មែរបានត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃ១ថ្ងៃរាប់រយនាក់ ក្រោយត្រឡប់ជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរួចរាល់។ នគរបាលច្រកទ្វាររូបនោះបានបញ្ជាក់ថា ពលករខ្មែរដែលត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានពលករទៅធ្វើការនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត និងចូលធ្វើការតាមបន្ទាត់ព្រំដែននៅផ្សារុងក្លឿ ប្រទេសថៃ។ នគរបាលរូបនោះបានបញ្ជាក់ថា មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានបងប្អូនពលករបានត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១ថ្ងៃមានរាប់រយនាក់ ហើយជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានជូនក្រម៉ាម្នាក់មួយដល់ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ។ នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា នៅពេលពលករត្រឡប់ចូលមកកម្ពុជា ហើយត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញ គឺមន្ត្រីជំនាញច្រកទ្វារបានសម្រួលបែបបទជូនអោយបានទាន់ពេលវេលាយ៉ាងល្អប្រសើរនិងឆាប់រហ័ស ៕…
មេដឹកនាំកំពូលអីរ៉ង់ព្រមានថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ «អំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាបន្ទាន់»
(ឌូបៃ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ឈប់បន្ទាន់ មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក Joe Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ចលនាហាម៉ាស ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,៣០០ នាក់…
ភ្ញៀវទេសចរជិត២លាននាក់ធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្ញៀវទេសចរប្រមាណ ១,៨៩លាននាក់ បានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំងប្រទេសក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ កើនឡើង ៥២,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវបរទេសប្រមាណ ២៧,០០០នាក់ កើនឡើង ៩០,៥ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ បានធ្វើដំណើរកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ របាយការណ៍បង្ហាញថា តំបន់វប្បធម៌ រួមមានខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ ដោយកត់ត្រាចំនួនភ្ញៀវទេសចរចំនួន ២០៤,៦០៧នាក់ និងតំបន់មាត់សមុទ្រដូចជា ខេត្តព្រះសីហនុ កែប កំពត និងកោះកុង ដែលមានភ្ញៀវទេសចរចំនួន ៣៥៧,០៣៩នាក់។ តំបន់ភាគពាយ័ព្យមានដូចជា…
Pchum Ben traffic brings cheers to Phnom Oudong
Thousands of Khmer domestic tourists are descending on Oudong Mountain this weekend to undertake a pilgrimage of sorts to the temples during the Pchum Ben holidays providing tourism and food…
ឧកញ៉ាមិនបង់វិភាគទានបីឆ្នាំជាប់គ្នាដោយគ្មានមូលហេតុ នឹងដកហូតគោរមងារ
ចំពោះបុគ្គលដែលមានគោរមងារ ឧកញ៉ា អាចត្រូវបញ្ចប់ ឬដកហូតគោរមងារក្នុងករណី បុគ្គលទាំងនោះមិនបានបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំ ជាប់គ្នាដោយគ្មានមូលហេតុ។ ក្នុងព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃពុធ បានឱ្យដឹងថា គោរមងារ ឧកញ៉ា ដែលអាចត្រូវបានបញ្ចប់ ក្នុងករណីបុគ្គលសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ ជាបុគ្គលមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ។ ជាបុគ្គលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងជាបុគ្គលត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យនេះ។ ជាបុគ្គលដែលត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់បុគ្គលនោះមានការក្លែងបន្លំ។ ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «បែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ»។ ក្នុងមាត្រា២២ បានឱ្យដឹងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា ដោយប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់គោរមងារ«ឧកញ៉ា»។ លោក គួច ម៉េងលី ដែលមានគោរមងារជា អ្នកឧកញ៉ា ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ចំពោះតម្រូវការឱ្យបង់វិភាគទាន ឬមិនបង់វិភាគទាននេះ លោកមិនទាន់ច្បាស់អំពីតម្រូវការ ឬលក្ខខណ្ឌដែលតម្រូវឱ្យបង់ចំនួនប៉ុន្មាននៅឡើយ។ លោកបន្ថែមថា ប្រជាពលរដ្ឋមួយចំនួនដែលទទួលបានងារ ឧកញ៉ា មិនដឹងមានលទ្ធភាព ឬក៏អត់នោះទេ ព្រោះឧកញ៉ាខ្លះចូលរួមជួយសង្គមបានច្រើន ប៉ុន្តែនៅពេលណាមួយពួកគេមានវិបត្តិសេដ្ឋកិច្ច ដែលមិនអាចបង់វិភាគទានបាន ស្រាប់តែដកហូត ឬបញ្ចប់ងារឧកញ៉ា ក៏លោកមិនដឹងថាល្អ ឬអាក្រក់នោះដែរ ព្រោះបុគ្គលខ្លះទទួលបានងារដោយភាពងាយស្រួល ប៉ុន្តែអ្នកខ្លះទទួលបានដោយពិបាកបំផុត។ លោកបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថាល្អ ឬអាក្រក់នោះទេ ព្រោះបុគ្គលខ្លះគាត់បានដោយងាយស្រួលពេក […] មិនបានជួយអ្វី? គួរតែសិក្សា ប៉ុន្តែអ្នកខ្លះបានដោយពិបាកដោយសារគាត់បានចូលរួមចែករំលែកដល់សង្គម និងរាជរដ្ឋាភិបាលច្រើនលើសលុប […] គាត់គួរទទួលបានងារជាអចិន្ត្រៃយ៍អស់មួយជីវិត ប៉ុន្តែលើកលែងគាត់ប្រព្រឹត្តខុសអ្វីមួយ ដែលមិនអាចទទួលយកបានទើបយើងគួរបញ្ចប់»។ លោក គួច ម៉េងលី បន្ថែមថា ឧកញ៉ាខ្លះជួយសង្គម និងរដ្ឋាភិបាលបានច្រើន ប៉ុន្តែនៅពេលពួកគេចាស់ទៅ ស្រាប់តែគ្មានលទ្ធភាពបន្តការគាំទ្រជួយក្នុងទម្រង់ណាមួយ ក៏ស្រាប់តែដកហូតវិញ គឺហាក់បីដូចជាបំភ្លេចចោលនូវសកម្មភាពដែលអ្នកមានគោរមងារឧកញ៉ា បានប្រឹងប្រែងតាំងពីដើមរហូតមក។…
យោធាអ៉ីស្រាអែល អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់ហាម៉ាស កើនដល់ជាង ១,២០០នាក់
(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។ គួរបញ្ជាក់ថា នៅខាងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្សជាង ៩០០នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហារសងសឹកពីសំណាក់ អ៉ីស្រាអែល និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រុមហាម៉ាសក៏ត្រូវបានគេរាយការណ៍ដែរថាបានចាប់មនុស្សជាច្រើនជាង ១០០នាក់ ជាចំណាប់ខ្មាំង ក្នុងនោះមានទាំងពលរដ្ឋអាមេរិក៕
ប្រធានាធិបតីប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃទី ៩ ខែតុលាដែលបាននិយាយថាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន RBC របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Abdel Hafiz Nofal ដែលបាននិយាយថាភាគី “បានឈានដល់កិច្ចព្រមព្រៀងដែលលោក Abbas នឹងមកទីក្រុងម៉ូស្គូ” ។ លោកបាននិយាយថា “យើងកំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីវិមានក្រឹមឡាំងពីប្រទេសរុស្ស៊ីអំពីពេលដែលដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅ” ។ លោកក៏បានចែករំលែកជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីថា ភាគីទាំងពីររក្សា “ទំនាក់ទំនងប្រចាំថ្ងៃ”។ កាលពីថ្ងៃទី ៩ ខែតុលា (ម៉ោងក្នុងស្រុក) អ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងនៃតំបន់ Gaza…
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងយ៉ាងចាស់ដៃលើតំបន់នេះ។ ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចំនួនមនុស្សរត់ភៀសខ្លួន បានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់ Gaza…
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៉ីរ៉ាក់ និងយេម៉ែន ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៉ីរ៉ង់បានគំរាមវាយប្រហារលើមូលដ្ឋានទ័ព របស់សហរដ្ឋអាមេរិក ដោយប្រើគ្រាប់មីស៊ីល និងយន្ដហោះដ្រូន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍គាំទ្រអ៉ីស្រាអែល នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងតំបន់ Gaza ដែលកំពុងបង្ហាញពីសញ្ញារាលដាលកាន់តែធំ។ ការគំរាមខាងលើកើតមានឡើង ចំពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សន្យាបង្កើនការគាំទ្រទ្វេដងទៅដល់អ៉ីស្រាអែល នៅក្នុងឆ្លើយតបទៅនឹងការវាយប្រហារ របស់ក្រុមហាម៉ាស និងសន្យាផងដែរពីការបង្កើនការផ្ដល់អាវុធបន្ថែម បន្ទាប់ពីបានដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង នាវាចម្បាំង និងយន្ដហោះចម្បាំងបន្ថែមទៅកាន់ សមុទ្រមេឌីទែររ៉ាណេខាងកើត…
ស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ
ភ្នំពេញ : អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា…
នាយករដ្ឋមន្ត្រីអីស្រាអេល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង
នាយករដ្ឋមន្ត្រីអីស្រាអេល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង នៅក្នុងពេលដែល ទឹកដីអីស្រាអែល កំពុងតែរងការគំរាមកំហែង ។ សារព័ត៌មាន AFP បាផសាយថា នៅក្នុងសន្និសីទ្ធកាសែតនាថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី ណេតានយ៉ាងហូ ត្រូវបានអ្នកសារព័ត៌មានសួរថា «បន្ទាត់ក្រហម»ដែលអីស្រាអែលបានកំណត់ ដើម្បីបើកការវាយប្រហារអីរ៉ង លោកបញ្ជាក់ថា «បន្ទាត់ក្រហមគឺជាការស្លាប់រស របស់យើងខ្ញុំ »។លោកបន្តទៀតថា យើងនឹងធ្វើនៅអ្វីចាប់បាច់បំផុតដើម្បីការពារអីស្រាអែល ប្រឆាំង និងអីរ៉ង ដែលមានបំណងបំផ្លាញ ទឹកដីអីស្រាអែល…
ចម្លាក់ប្រាសាទកោះកេរ
ចម្លាក់ភាគច្រើននៅរចនាបថកោះកេរ បដិមាត្រូវបានគេឆ្លាក់ពីភក់ ដែលកម្រឃើញមានរូបធ្វើអំពីសំរឹទ្ធណាស់ ប៉ុន្តែមានចម្លាក់សត្វតោធ្វើអំពីសំរឹទ្ធមួយគួរឱ្យកត់សម្គាល់ ដែលត្រូវបានសិល្បករឆ្លាក់ឱ្យឈរលើទម្ររាងមូលភ្ជាប់ជាមួយនឹងសត្វតោតែម្តង។ ចម្លាក់សត្វតោនោះមានភ្នែកក្រឡោតមូល រោមចិញ្ចើមក្រាស់ បង្ហាញចង្កូមនិងធ្មេញយ៉ាងមុតស្រួច សក់រួញធ្លាក់ចុះដូចទឹករលកតាមថ្នាក់ៗ បង្កើតបាននូវគំរូមួយពីដងខ្លួនរលោង ហើយចម្លាក់តោដើរតួនាទីយ៉ាងសំខាន់ជាឆ្មាំយាមប្រាសាទនៃលំនៅស្ថានរបស់អាទិទេព។ សត្វតោនេះជានិមិត្តរូបនៃភក្តីភាព ជំនឿដែលពាក់ព័ទ្ធទេវកថាឥណ្ឌារវាងព្រះនាងទុគ៌ា កើតឡើងដោយភ្លើងកំហឹងរបស់អាទិទេពទាំងអស់ ដើម្បីសម្លាប់អសុរៈក្បាលក្របីឈ្មោះ មហិង្សៈ។ គេតែងតែធ្លាក់សត្វគ្រប់ប្រភេទហាមាត់បញ្ចេញសួរសំឡេងគ្រហឹមបង្អើលសត្វនិងបណ្ដេញឧបទ្រព្យទាំងឡាយ។ ជើងមុខទាំងពីរប្រកបដោយក្រចកយ៉ាងមុតលើកឡើងខ្ពស់ជាកាយវិការហាក់ដូចជាសង្ក្រប់អ្វីមួយ ជាលក្ខណៈចាំវាយប្រហារសត្រូវ។ លក្ខណៈបែបនេះឆ្លុះបញ្ចាំងពីសត្វមានចលនាដែលបង្ហាញពីរបាំខ្មែរ ហើយនៅតែជាវប្បធម៌សំខាន់រហូតមកដល់បច្ចុប្បន្ន។ ក្នុងរបាំខ្មែរមានប្រវត្តិដ៏យូរលង់មុនសម័យអង្គរ (សតវត្សទី៦-៨) មកម្ល៉េះ ការសម្តែងតាមរយៈកាយវិការ និងឥរិយាបថដងខ្លួន តែងតែបង្ហាញតាមចម្លាក់ខ្មែរ។ សិលាចារឹកខ្មែរជាច្រើនអនេករៀបរាប់អំពីដង្វាយ (តម្ងាយ ឬវ្រះជំនួន)…
