បុរសម្នាក់ដេកក្នុងថ្លុកឈាមត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ…..
ខេត្តពោធិ៍សាត់ ៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឃាតកប្លន់សម្លាប់ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារមួយចំនួនធំ គេចខ្លួនបាត់ស្រមោល ដែលករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ភ្នាក់ងារ ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង…
អ្នកទោសចំនួន៧នាក់ បានវាយជញ្ជាំងថ្មរបងគុក រត់ចេញពីក្នុងពន្ធនាគារខេត្តខេត្តស្ទឹងត្រែ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាទៀបភ្លឺ…….
ខេត្តស្ទឹងត្រែង÷ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តស្ទឹងត្រែងដាក់កម្លាំងជាច្រើនស្ថាប័នតាមចាប់អ្នកទោសចំនួន៧នាក់ដែលរត់ ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះ និងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។ គណៈមន្ត្រីពន្ធនាគារយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់ តែចាប់ពុំបាន បង្កឲ្យមានការភ្ញាក់ផ្អើល។ អ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀននិងករណីផ្សេងទៀតភាគជនជាតិឡាវនិងខ្មែរ៕
ឃាត់ខ្លួនបក្ខពួកចំនួន ០៣នាក់ ដែលបានសម្លាប់បុរសម្នាក់ នៅកណ្ដាលព្រៃស្ងាត់ សង្ស័យថាចេះធ្វើអំពើធ្មប់អាបសម្លាប់ឪពុករបស់ខ្លួន…..
ខេត្តស្ទឹងត្រែង ៖ ក្នុងចំណោមបក្ខពួក ៣ នាក់ម្នាក់ ត្រូវបានឃាត់ខ្លួនកាលពី រសៀល ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១ ត្រង់ចំណុចភូមិសាស្ត្រភ្នំកំបោរ តាមដងទន្លេមេគង្គឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ បក្សពួកចំនួន ០៣នាក់ដែលបានសម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់ កាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១កន្លងមកនេះ ក្រោមការស៊ើបអង្កេតស្រាវជាវរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។ ជនសង្ស័យទាំងបីនាក់មាន ឈ្មោះធា សុភាភេទប្រុសអាយុ ២៤ ឆ្នាំ (ចាប់ខ្លួន)២,ឈ្មោះលៀង ស៊ីដាប្រុសអាយុ…
ករណីម្តាយបង្កើតនិងប្តីក្រោយវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»
ខេត្តកណ្តាល ៖ព្រោះតែខឹងកូនប្រុសនិយាយថាមានប្តីពីរបីតែមិនគិតផ្ទះ ម្តាយបង្កើតគុបគិតគ្នាជាមួយប្តីចុងបង្កើតរឿងឆ្កួតៗ បង្ខំកូនប្រុសអាយុ១៣ឆ្នាំរំលោភលើខ្លួន បង្កឱកាសឱ្យប្តីវាយធ្វើបាបកូនរបួសពេញខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនចោទពីបទ «ធ្វើទារុណកម្មនិងអំពើឃោរឃៅលើកុមារ»កាលពីថ្ងៃទី០៤វិច្ឆិកាឆ្នាំ២០២១ វេលា ម៉ោង១និង៣០នាទី នៅចំណុចភូមិ បារគូ ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សមត្តកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផ.វ.ណ. ភេទ ប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅ ស្នាក់នៅ ផ្ទះ ជួល ភូមិ បារគូ…
អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1…..
រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1ផ្លូវលេខ 7 ផ្ទះលេខ 160A ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2021 វេលាម៉ោង 12:10នាទីថ្ងៃត្រង់ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់ជាង 10 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ សមត្ថកិច្ចបានឲ្យដឹងថា÷ ម្ចាស់ផ្ទះមានឈ្មោះ ទី រិទ្ធីភេទប្រុស អាយុ 43 ឆ្នាំមុខរបរជាអ្នកលក់ដូរ ស្នាក់នៅទីតាំងកើតហេតុ។ ផ្ទះដែលឆាប់ចេះមានទំហំ 4 គុណនឹង 16ម៉ែត្រ ដែលមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង…
ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង៧ តោនត្រូវបានរៀបចំពិធីកំទេចចោល…….
ខេត្តពោធិសាត់ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ បានរៀបចំពិធីកម្ទេចចោលទំនិញខូចគុណភាព និងហួសរយៈពេលប្រើប្រាស់ចំនួន ៧ ២០០ គីទ្បូក្រាម នៅក្នុងបរិវេណពហុកីទ្បាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្រី ឈុន…
បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER បុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរងការខូចខាត… រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបេីករថយន្តស៊េរីទំនេីបម៉ាក RANGE ROVER ក្នុងល្បឿនលឿនជ្រុលទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យរថយន្តរងការខូចខាតបែកធុងទឹកទៅមុខលែងរួច កាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២១ នៅគល់ស្ពានអាកាសស្ទឹងមានជ័យប៉ែកខាងត្បូង តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-6663 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុម្ចាស់រថយន្តចុះពីរថយន្តរួចគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕
ករណីចឃាត់ខ្លួនជនសង្ស័យ 3 នាក់ពាក់ព័ន្ធករណីចែកចាយនិងជួញដូរគ្រឿងញៀន…….
ខេខត្តកំពង់ស្ពឺ ÷ កាលពីថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 20021ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីវីរៈសេនីយ៍ទោ ចន សុភិតអធិការនគរបាលស្រុកបរសេដ្ឋ ជំនាញប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បរនពោធិអង្គ្រងចុះស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន 3នាក់មាន ១, ឈ្មោះទ្រីប៊ុននីភេទប្រុសអាយុ 22ឆ្នាំនៅភូមិព្រៃស្រូលឃុំព្រៃអង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ២, ឈ្មោះសានកូតាភេទប្រុសអាយុ 18 ឆ្នាំនៅភូមិសង្គមមានជ័យឃុំពោធិ៍អង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ៣, ឈ្មោះជួបឆានុនភេទប្រុសអាយុ 19 ឆ្នាំរស់នៅភូមិសង្គមមានជ័យឃុំពោធិ៍អង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ វត្ថុតាងរួមមាន,,ម្សៅក្រាមពណ៌សថ្លាថាជាគ្រឿងញៀនចំនួន 9 កញ្ចប់….ទូរស័ព្ទដៃចំនួន 2 គ្រឿងជញ្ជីងថ្លឹងសារធាតុញៀនចំនួន 1 ដាវចំនួន 1ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យទាំងបីនិងវត្ថុតាងបញ្ជូនទៅខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
កម្លាំងចម្រុះប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបរថយន្តដឹកជ្រូកកណ្ដុរក្លាស្សេចំនួន១៦០ក្បាលខូចគុណភាពយកទៅដុតកំទេចចោល……
ខេត្តបន្ទាយមានជ័យ ៖ ជ្រូកកណ្ដុរក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿងនាំចូលតាមច្រករបៀងចេញពីប្រទេសថៃត្រូវ ក្រុមអន្តរាគមន៍សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់បាននៅវេលាម៉ោង១១ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មន្ត្រីចម្រុះបានប្រាប់ថានៅយប់នោះកម្លាំងបានចេញស្ទាក់បាប់បានរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៌ ភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក អ្នកបើកមានឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកម្លាំងចម្រុះឆែកឆេក្នុងរថយន្តរកឃើញ ជ្រូកក្លាស្សេចំនួន ១៦០ក្បាល។ កម្លាំងចម្រុះបានបញ្ជាក់ថា៖…
អធិការរងក្រុងតាខ្មៅម្នាក់ ត្រូវបាន សម្តេចក្រឡាហោម ស ខេង ដកហូតមុខតំណែង ព្រោះជួបជុំផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩……
ខេត្តកណ្តាល ៖ លោកវរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យក្រោមរូបភាព «ដកហូតមុខតំណែង» ពីអធិការរង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យមកជាមន្ត្រី ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ នេះបើយោងតាមប្រកាសដែលទើបទទួលបាន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា លោក…
មន្ត្រីយោធាម្នាក់ខឹងស្រីស្នេហ៍មិនព្រមទៅតាមទាញកាំភ្លេីងបាញ់មួយគ្រាប់ដេីម្បីរំសាយកំហឹង.ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនយកមកវាស់កំពស់…..
(ខេត្តសៀមរាប)÷កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការសហការគ្នាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមន្ត្រីយោធានៃកងវិស្វកម្មក្រសួងការពារជាតិម្នាក់ករណីបាញ់បោះនៅហាង ម៉ែក្មេក ៥ ដោយសារមានទំនាស់ជាមួយស្រីស្នេហ៍របស់ខ្លួន។ លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ,ក្រុមការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងនគរបាលក្រុងសៀមរាបបានសហការគ្នាបើកការស្រាវជ្រាវ ករណីផ្ទុះអាវុធ នៅវេលាម៉ោង ២២ និង ០០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១…
ករណីឃាត់ខ្លួនក្រុមឆក់យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ បាន១៣នាក់ រួមនិងវត្ថុតាង…….
រាជធានីភ្នំពេញ ៖ បង្ក្រាបឃាត់ខ្លួនក្រុមឆក់យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ បាន១៣នាក់ រួមនិងវត្ថុតាងមួយចំនួនទៀតហេតុការណ៍បានកើតឡើងអំឡុងខែកញ្ញា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ និងធ្វើការបង្ក្រាបបានជាបន្តរបន្ទាប់នៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ ក្នុងផ្ទះសំណាក់យីហោ សីហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១ឈ្មោះ អឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ ទី២ឈ្មោះប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុស…
ឆ្លងចរន្តអគ្គីសនីឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអេីយ បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់មួយចំនួន នៅខណ្ឌទួលគោក….
ភ្នំពេញ÷ អគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអេីយ មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរត់ជួយអន្តរាគមន៍ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ២៥០ ផ្លូវ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីក្នុងផ្ទះខាងលេី ដោយពុំមានមនុស្សស្នាក់នៅឡេីយ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាយកដែកមកកាត់សោរទ្វារ ដើម្បីយកបំពង់មកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ដើម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់។…
ពិធីបើកដំណើរការឡើងវិញដំណាក់កាលលើកទី២ នូវគ្រិះស្ថានសារធារណៈ និងឯកជន……
ខេត្តបាត់ដំបង៖ ពិធីបើកដំណើរការឡើងវិញដំណាក់កាលលើកទី២ នូវគ្រិះស្ថានសារធារណៈ និងឯកជន ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងនិងមន្រ្តីក្រសួងអបរំខេត្តបាត់ដំបង លោកនាយកសាលា សិស្សានុសិស្សនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២១ វេលាម៉ោង០៧ៈ៣០នាទីព្រឹក ក្នុងបរិវេណសាលា បឋមសិក្សាសម្តេច ជា ស៊ីម និងវិទ្យាល័យនេតយ៉ង់ ក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គួរបញ្ជាក់÷ផងដែរថាការបើកដំណើរការឡើងវិញដំណាក់កាលទី២…
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះ ពិនិត្យយុទ្ធនាការ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដើម្បីការពារកុមារ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការ បើកសាលារៀនឡើងវិញទូទាំងប្រទេស ។ ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់កុមារ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ…
