សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណរិទ្ធិ……..
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីរាជរដ្ឋាភិបាលចូលរួមក្នុងពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានសោយទីវង្គតកាលពីពេលថ្មីៗកន្លងទៅនេះ។ ពិធីថ្វាយព្រះភ្លើងនេះ ត្រូវបានធ្វើឡើងនៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួម ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម…
លោកវរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យឆេះរាលដាលធ្ងន់ធ្ងរ……..
ខេត្តព្រះសីហនុ÷ នៅវេលាម៉ោង០៨:៥០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះអគ្គីភ័យមួយ ឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ BB7158 ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស។ កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ចំនួន០៨នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យឆេះរាលដាលធ្ងន់ធ្ងរ ស្ថិតនៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។…
អនុវត្តតាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ វិធានការដឹកនាំផ្ទាល់របស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ …….
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ខ្ញុំបាទបានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះដកបង្គោលព្រំដី និងរុះរើរោងខុសច្បាប់ នៅតំបន់ព្រៃលិចទឹកក្នុងតំបន់៣ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង។ ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា មកដល់ពេលនេះ ក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្តរួមមាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណ្ឌរដ្ឋបាលជលផល អង្គភាពពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន…
អុញនោះ!ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា មកឱ្យរដ្ឋវិញ…
(ថ្ងៃទី 01 December 2021 ម៉ោង 11:08 am) ខេត្តកំពង់ឆ្នំាង ៖ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន ស៊ុនវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១នេះ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកឱ្យរដ្ឋវិញ។…
ឯកឧត្តមជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មបានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង….
សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ដាក់បទបញ្ជាឱ្យទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងបន្ទាន់មួយ នៅទីស្តីការក្រសួងដែនដី នៅយប់ថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១៕
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង…….
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ…
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង…
(ភ្នំពេញ)៖ (ថ្ងៃទី 28 November 2021 ម៉ោង 3:36 pm) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាបនពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាត ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះ ការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ បទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ…
ករណីឃាត់ខ្លួនបុរសជើងខ្លាំងម្នាក់បំរ៉ុងនឹងវាយនគរបាលចរាចរណ៍ឈរនៅគោលដៅក្រោមស្ពានស្ទឹងមានជ័យធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ…..
រាជធានីភ្នំពេញ÷ បុរសម្នាក់ខណៈ:ពេលនគរបានចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបញ្រ្ចាសទិសថែមទាំងដេញវាយសមត្ថកិច្ចនិងគំរាមដកស័ក្កចោលទៀត .!!ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំនុចកើហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វរាល់ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៍ណាខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG 5792ធ្វើដំាណើរពីទិសដៅពីកើតទៅលិចបំរុងនិងបត់ស្តាំពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសបណ្តាលដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើស្ទុះដេញដាល់សមត្ថកិច្ចនិងគម្រាមដកស័ក្កចោលទៀតផង។ បច្ចុប្បន្នបុរសជើងខ្លាំងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់។
ករណីឃាតកម្ម ក្នុងខណ្ឌជ្រោយចង្វារ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បំបែកបាន ក្នុងពេលមិនដល់៤៨ម៉ោងផង……
នៅវេលាម៉ោង០២:០០នាទីអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតក្នុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីឃាតកម្ម កាប់នឹងកាំបិតផ្គាក់ បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះ ស៊ិន ខុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរនិស្សិតបេក្ខជនបណ្ឌិត ស្នាក់នៅ ក្នុងវត្តចាស់ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកកាំបិតផ្គាក់…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ…….
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។ សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម នៅត្រង់គីឡូម៉ែត្រ លេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្ត លេខ ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ…
អុញ.!នោះ.! កុំចេះតែហ៊ាន..អញ្ចឹងតើ.!បានជាមានករណី ប្រទះឃើញ មានកាលាក់អាវុធទុកជាហូរហែ ពេលនេះសមត្ថកិច្ច វែកមុខឃើញហើយ…..
ខេត្តបាត់ដំបង÷រកមុខឃើញហើយចាប់ខ្លួនបានទៀត÷កម្លាំងអាវុធហត្ថចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ពាក់ករណីជួញដូរអាវុធខុសច្បាប់ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនពាក់ព័ន្ធរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិជាប់ពាក់ព័ន្ធពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” នៅឯខេត្ដបាត់ដំបង។
ករណីចាប់ជនជាតិចិនបានចំនួនជាង៤០នាក់ និងរំដោះជនបរទេសជិត១០០នាក់នៅខណ្ឌសែនសុខ……
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បត្តិ៍ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង នៅរាជធានីភ្នំពេញ រំដោះបានជនជាតិថៃជិត១០០នាក់ ដែលត្រូវបានគេឃុំខ្លួន និងបង្ខំឱ្យធ្វើការដោយខុសច្បាប់ ក្នុងរាជធានីភ្នំពេញ ដែលអ្នកទាំងនោះត្រូវបានឃុំខ្លួនក្នុងអគារមួយគ្រប់គ្រងដោយក្រុមជើងកាងជាតិចិន។នេះបើយោងតាមចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានរាយការណ៍នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ប្រតិបត្តិការជួយសង្គ្រោះនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជា ប៉ូលីសថៃ និងមន្ត្រីស្ថានទូតថៃ។ នៅដើមប្រតិបត្តិការនៃការជួយសង្គ្រោះពលករថៃ នៅរាជធានីភ្នំពេញ គឺមន្ត្រីបានឡោមព័ទ្ធអគារដែលត្រូវបានយាមកាមដោយជនជាតិចិនជិត៥០នាក់។ សមត្ថកិច្ចខ្មែរ ចាប់បានជនជាតិចិនជិត៤០នាក់ ហើយជួយសង្គ្រោះជនជាតិថៃទាំងអស់ចេញពីអគារនៅម៉ោង៥ល្ងាច។ ពលករថៃ ដែលត្រូវបានសមត្ថកិច្ចខ្មែរជួយសង្គ្រោះទាំងអស់…
មន្ត្រីនគរបាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបែនដឹកខ្សាច់បុកម៉ូតូពីក្រោយផ្ទប់នឹងបង្គោលភ្លើង……
រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចជិតផ្លូវចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលឋានន្តរស័ក្ដិ អនុសេនីយ៍ឯក នាយរងផ្នែកថែរក្សា អាសយដ្ឋាន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ មុនពេលកើតហេតុរថយន្តបែនដឹកខ្សាច់ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0858 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ ហ្វីណូ…
អាវុធ៣៣ដើមប្រជាពលរដ្ឋប្រទះឃើញក្នុងចម្ការមានមួយកន្លែង…..
ខេត្តបាត់ដំបង,ស្រុកភ្នំព្រឹកប្រជាពលរដ្ឋបានប្រទះឃើញអាវុធជាង៣៣ដើម នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីបាន ឃើញអាវុធ ប្រជា ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ នាយឧត្តមសេនីយ៍ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅមុននេះបន្តិចថា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សមត្ថកិច្ចបានរកឃើញអាវុធចំនួន៣៣ដើម ស្ថិតក្នុងចម្ការមានមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធចំនួន៣៣ ដើមដែលសមត្ថកិច្ចរកឃើញនេះជាប្រភេទអាកា៤៧(AK47)ស្វ័យ៣០ដើម បង់៤០បង់ និងអាវុធM79 ចំនួន០៣ ដើម…
ករណីបើករថយន្តដឹកថ្មម្នាក់ បានខ្វះការប្រុងប្រយ័ត្នធ្វើឲ្យដុំថ្មយ៉ាងធំ ធ្លាក់សង្កត់លើកង់បីឥណ្ឌា (PASSAPP) បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល……
ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តក្រចេះ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចផ្លូវកោង ភូមិអង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ។បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់ឃាត់បាន បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហែសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយ PASSAPP ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់ ដែលធ្វើដំណើរលើ PASSAPP រងរបួសធ្ងន់និងស្រាល។ អ្នកបើកបររ៉ឺម៉កឈ្មោះ ខេង អី អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល…
