នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ខ្ញុំបាទបានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះដកបង្គោលព្រំដី និងរុះរើរោងខុសច្បាប់ នៅតំបន់ព្រៃលិចទឹកក្នុងតំបន់៣ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង។

ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា មកដល់ពេលនេះ ក្រុមការងារ និងកម្លាំងចម្រុះរបស់ខេត្តរួមមាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណ្ឌរដ្ឋបាលជលផល អង្គភាពពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មដកហូតដីព្រៃលិចទឹកក្នុងតំបន់៣ដែលរងការទន្ទ្រានដោយខុសច្បាប់ ដែលមកដល់ពេលនេះ យើងបានដកហូតដីព្រៃលិចទឹកបានចំនួនជាង ២ពាន់ហិកតា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានយកអស់កម្លាំងកាយចិត្តចូលរួមក្នុងប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដើម្បីរួមគ្នាគ្រប់គ្រង និងថែរក្សាដីព្រៃលិចទឹកឲ្យឋិតថេរយូរអង្វែង។

នៅថ្ងៃស្អែកនេះ ខ្ញុំបាទនឹងដឹកនាំមន្ត្រីរាជការ កងកម្លាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនស្ម័គ្រចិត្ត ដាំដើមឈើព្រៃលិចទឹកឡើងវិញ នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។

By admin

Leave a Reply

Your email address will not be published. Required fields are marked *