ខេត្តព្រះសីហនុ÷ នៅវេលាម៉ោង០៨:៥០នាទី​ព្រឹក​ ថ្ងៃទី​០៤ ខែ​ធ្នូ​ ឆ្នាំ​២០២១​​ មានករណី​គ្រោះអគ្គីភ័យ​មួយ ឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ​ BB7158 ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស​។

កម្លាំង​ជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត​ ចំនួន​០៨នាក់ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក​ វង្ស​ ប៊ុនថន មេបញ្ជាការ​រង​ កងរាជអាវុធហត្ថខេត្ត​ បានដឹកនាំកម្លាំងជំនាញ​ចុះអន្តរាគមន៍សង្រ្គោះបាញ់​ទឹកពន្លត់​ ដើម្បីទប់​ស្កាត់​កុំឱ្យឆេះរាលដាល​ធ្ងន់ធ្ងរ ស្ថិតនៅចំណុចភូមិ១ សង្កាត់​លេខ៣ ក្រុ​ងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ។

ក្នុងនោះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង​ អស់ទឹក ចំនួន ០១ឡាន និងសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត។

ករណីនេះ បានឆេះខូតខាតរថយន្តស្ទើរទាំងស្រុងនិងសម្ភារ:មួយចំនួន តែមិនបណ្តាលឱ្យមនុស្សរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងកៅអីអង្គុយខាងមុខរថយន្ត។

By admin

Leave a Reply

Your email address will not be published. Required fields are marked *