ខេត្តកណ្តាល ៖ លោកវរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យក្រោមរូបភាព «ដកហូតមុខតំណែង» ពីអធិការរង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យមកជាមន្ត្រី ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

នេះបើយោងតាមប្រកាសដែលទើបទទួលបាន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា លោក ដន សុខរិទ្ធ ដែលជាអតីតនាយរងប៉ុស្តិ៍ព្រែកឫស្សី បានឡើងតំណែងជាអធិការរងក្រុងតាខ្មៅ យ៉ាងឆាប់រហ័សបំផុត ។ ប៉ុន្តែដោយសារតែ បានឡើងជាអធិការរងក្រុងតាខ្មៅ នេះ ក៏បានរៀបចំនូវពិធីជួបជុំផឹកស៊ីក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ។

នេះគឺជាមូលហេតុសំខាន់ដែល លោក ដន សុខរិទ្ធ ត្រូវអស់តំណែងជាអធិការរងនគរបាលក្រុងតាខ្មៅ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *