ខេត្តស្ទឹងត្រែង ៖ ក្នុងចំណោមបក្ខពួក ៣ នាក់ម្នាក់ ត្រូវបានឃាត់ខ្លួនកាលពី រសៀល

ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១ ត្រង់ចំណុចភូមិសាស្ត្រភ្នំកំបោរ តាមដងទន្លេមេគង្គឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បក្សពួកចំនួន ០៣នាក់ដែលបានសម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់

កាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១កន្លងមកនេះ ក្រោមការស៊ើបអង្កេតស្រាវជាវរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។

ជនសង្ស័យទាំងបីនាក់មាន ឈ្មោះធា សុភាភេទប្រុសអាយុ ២៤ ឆ្នាំ (ចាប់ខ្លួន)២,ឈ្មោះលៀង ស៊ីដាប្រុសអាយុ ២៨ ឆ្នាំ ជនសង្ស័យទាំង ២នាក់រស់នៅភូមិកោះហិបឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង និង៣,ឈ្មោះសា សីហាភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្រោយឃាតកម្មកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញាត្រឹមត្រូវ ឈានដល់ការឃាត់ខ្លួនបានម្នាក់ឈ្មោះធា សុភា នៅចំណុចភូមិសាស្ត្រខាងលើ យកមកឲ្យធ្វើត្រាប់ នឹងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។ដោយ ឡែកនៅសល់ពីរនាក់ទៀតកំពុងគេចខ្លួនប៉ុន្តែកម្លាំងសមត្ថកិច្ចកំពុងពង្រាយនិង

ស្វែងរកមុខសញ្ញាដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតា

ជនសង្ស័យ បានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យកើតមានអំពើឃាតកម្ម គឺដោយសារពួកខ្លួនទាំងបីនាក់មានគំនុំ ចោទប្រកាន់លើជនរងគ្រោះ ចេះធ្វើ

អំពើធ្មប់អាប និងបានធ្វើឲ្យឪពុករបស់ពួកខ្លួនស្លាប់ទើបពួកគេសម្រេចចិត្តពួនស្ទាក់ វាយសម្លាប់ចោលតែម្ដង។ ជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នឹងត្រូវរៀបចំកំណត់ហេតុកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ

នារសៀលថ្ងៃនេះ ដើម្បីចាត់ការតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *