Month: February 2023

សម្តេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីចិន ប្តេជ្ញាបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦
—- —- —

ក្រុងប៉េកាំង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តម ស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១…

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានសមាគមរាជសីហ៍ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ព្រមទាំងប្រគល់អំណោយជូនរដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍។ ឯកឧត្តម ស៊ូម សារឿន បានមានមតិស្វាគមន៍ និងបានក្រើនរម្លឹកពីប្រវត្តិនៃការកកើតសមាគមរាជសីហ៍ ចាប់តាំងពីឆ្នាំ២០១៨ មកដល់ បច្ចុប្បន្នមានសមាជិកសរុបចំនួន ៣,៦០៥ អង្គ/នាក់ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ…

ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាស តែងតាំង ថ្នាក់ដឹកនាំនិងសមាជិក ជាង៣០០អង្គ/នាក់ ប្រចាំសាខានិងអនុសាខារាជសីហ៍ខេត្តត្បូងឃ្មុំ
—- —-

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ អមដំណើរដោយថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចំនួន៣១៤អង្គ/នាក់ ប្រចាំនៅសាខាខេត្តត្បូងឃ្មុំ និងអនុសាខាតាមស្រុកនានា នៅព្រឹកថ្ងៃទី០៧ ខែ កុម្ភៈឆ្នាំ២០២៣ នៅក្រុងសួង ខេត្តត្បូងឃ្មុំ។ ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ បានអានសេចក្តីសម្រេចតែងតាំងថ្នាក់ដឹកនាំ និងសមាជិក…

តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់

ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រង់ ភូមិកោះរងៀង និងភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត មិនមានការរំខានពីបុគ្គលណាមួយឡើយ។ ស្រាប់តែថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០១៦ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈ ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់អាស្រ័យផលដីនោះដដែល។ ថ្មីៗនេះ ពួកគាត់បានឃើញអនុក្រឹតលេខ២៣៧ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)…