Month: November 2022

កូនសត្វខ្លាឃ្មុំតូចដែលជួយសង្គ្រោះពីខេត្តមណ្ឌលគិរីមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំរបស់អ្នកជំនាញនៃអង្គការ Free the Bears

ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តមណ្ឌលគិរី កូនសត្វខ្លាឃ្មុំតូចមួយក្បាល ដែលជួយសង្គ្រោះដោយពលរដ្ឋ និងប្រគល់ជូនមន្ត្រីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឥឡូវនេះបានបញ្ជូនមកដល់ដៃអ្នកជំនាញនៃអង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។ រូបភាពដែលទទួលបាន កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំងយ៉ាងយកចិត្តទុកដាក់ពី សំណាក់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរួមនឹងអង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។ ឯកឧត្តមបានថ្លែងថា នេះគឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ…

ឈាមស្រែក​ ស្បែកហៅ ជនដែរឆក់កាបូប បណ្ដាលឲ្យក្មេងស្រីម្នាក់ដួលចូលក្រោមរថយន្ដ…..

ហើយត្រូវរថយន្ដកិនស-្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានហើយ។ ​នៅថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង១៦:៤៥នាទី​ លោកឧ.ត្រី​ ខេង​ ម៉េងឈាង​ បានដឹកនាំ​កម្លាំងជំនាញការិយាល័យ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សុខឃឿន សុីផាត ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល​ ពាក់ព័ន្ធករណី​ លួចមានស្ថានទម្ងន់ទោស​ (បណ្តាលអោយ​ជនរងគ្រោះស្លាប់និងកន្លែងកេីតហេតុ​) ចំណែកអ្នកបេីកម៉ូតូឈ្មោះ​ ផា​…

🇰🇭.ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបើកកិច្ចប្រជុំស្តីពីការ ផ្សព្វផ្សាយ និងជំរុញការផ្តល់អត្តសញ្ញាណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋមានអាយុ ១៥ ឆ្នាំទ្បើង
៚=======៚

👮‍♂.ខេត្តមណ្ឌលគិរី ៖ ថ្ងៃពុធ៩កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តបានបើកកិច្ចប្រជុំស្តីពីការ ផ្សព្វផ្សាយ និងជំរុញការផ្តល់អត្តសញ្ញាណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋមានអាយុ ១៥ ឆ្នាំទ្បើង និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពមុនរយះពេល ៩០ ថ្ងៃ អោយមកធ្វើអោយទាន់ពេលវេលា ។​ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកិច្ចប្រជុំនេះដែរធ្វើឡើង ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ បុិច សឿន អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មសញ្ជាតិខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។ ដោយមានការអញ្ជើញចូលរួមពីលោក…

នាយកដ្ឋានអង្គរក្ស: នាព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២….

ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលផែននាយកដ្ឋានអង្គរក្ស ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នជំនាញពាក់ព័ន្ធ បានជួបពិភាក្សាការងារសន្តិសុខ ជាមួយគណៈប្រតិភូសន្តិសុខជួរមុខរបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោក Willian “Allen” Lowe ប្រធានក្រុមនាំមុខ និងសហការីចំនួន ៤៦ រូប ។…

លោក «វណ្ណា ម៉ាប់» អភិបាលនៃគណអភិបាលស្រុក ពេជ្រដា និងជាប្រធានអនុសាខា​ កាកក្របាទក្រហមស្រុក

បានចុះផ្តល់អំណោយ ដល់គ្រួសារស្រ្តីមេម៉ាយ​ កំពុងជួបជីវភាពលំបាក​ខ្លាំង ដោយកូនមានជំងឺប្រចាំកាយទៀតផង ដែលមានទីលំនៅ ក្នុងភូមិឡាំមេះ ស្រុកពេជ្រដា (មណ្ឌលគិរី)៖នៅថ្ងៃទី២៨​ ១០​ ២០២២​ ដោយទទួលបានដំណឹង​ ថាមានគ្រួសារមួយជាស្រ្តីមេម៉ាយ​ មានជីវភាពលំបាក​កូនមានជំងឺប្រចាំកាយស្នាក់នៅភូមិឡាំមេះឃុំប៊ូស្រាស្រុកពេជ្រាដា ពេលនេះ.លោក វណ្ណា ម៉ាប់ ប្រធានអនុសាខា​ កកាកក្របាទក្រហមកម្ពុជាស្រុកពេជ្រដា​ បានចុះដល់ទីតាំងស្នាក់នៅ​ ហេីយក៏បានពាំនាំការផ្ដាំផ្ញេីសួរសុទុក្ខ​ ពីសំណាក់​ ឯកឧត្ដម​ ថង​ សាវុន​ អអភិបាលខត្ត​ ប្រធានគណៈកម្មាធិការ​កាកក្រហមកម្ពុជាខេត្តមណ្ឌលគិរី​ ជាសេសការផ្ដាំផ្ញេីការសួសុខទុក្ខនិងយកចិត្តទុកដាក់ខ្ពស់​ របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុនសែន​…

ពិធីប្រណាំងទូក(ង) នៅក្រុងតាខ្មៅរយៈពេល២ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃនេះ!

(កណ្ដាល)៖ ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩.ដល់ទី៣០ ខែតុលាឆ្នាំ២០២២។ ខណៈកងកម្លាំងប្រដាប់អាវុធ កំពុងមមាញឹក ក្នុងការពារសន្តិសុខជូនពលរដ្ឋ ។ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចេញប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ។ដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក ង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២៩-៣០ ខែ តុលា ឆ្នាំ ២០២២ ថាៈ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំទីបញ្ជាការស្រាលចំនួន ២កន្លែង…

គ្រោះថ្នាក់ .ផ្អើលរត់ជាន់គ្នាក្នុងពិធីបុណ្យដ៏ពេញនិយមមួយឈ្មោះ (Halloween) ដែលបណ្ដាលឱ្យមនុស្សស្លាប់ ១៥១ នាក់នៅកូរ៉េខាងត្បូង គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃអាទិត្យ (ម៉ោងកម្ពុជា).!

(កូរ៉េខាងត្បូង)៖ អាជ្ញាធរកូរ៉េខាងត្បូងបានដឹងថា គេបានរកឃើញសាកសពមនុស្សបន្តទៀត ដែលគិតរហូតមកដល់ម៉ោងនេះ តួលេខអ្នកស្លាប់បានកើនឡើងដល់ ១៥១នាក់ហើយ និងអ្នករងរបួសធ្ងន់និងស្រាលប្រមាណជា ៨២នាក់ផ្សេងទៀត កំពុងតែដឹកយកទៅព្យាបាលនៅតាមមន្ទីរនានានៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អាជ្ញាធរប្រទេសដដែលនេះបានលើកឡើងថា ខ្លួននឹងបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិតមួយថាតើបង្កមកពីមូលហេតុអ្វីជាក់លាក់ដែលនំាឱ្យមាន ហេតុការណ៍ននេះកើតឡើងដ៏ខណៈលោកប្រធានាធិបតីកូរ៉េខាងត្បូង Yon Suk-yeol បានជម្រុញឱ្យមន្រ្តីពាក់ព័ន្ធត្រូវស្រូតរូតរះដើម្បីធ្វើកិច្ចការនេះជាចំាបាច់ ៕

ចាប់ខ្លួនជនសង្ស័យ ជាឧត្តមសេនីយ៍ យោធា ម្នាក់ ករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ នៅភ្នំពេញ

ភ្នំពេញ៖ ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ យោធា នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ ។ ឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យឈ្មោះ ឌឿន សាវឿន ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…