
(កូរ៉េខាងត្បូង)៖ អាជ្ញាធរកូរ៉េខាងត្បូងបានដឹងថា គេបានរកឃើញសាកសពមនុស្សបន្តទៀត ដែលគិតរហូតមកដល់ម៉ោងនេះ តួលេខអ្នកស្លាប់បានកើនឡើងដល់ ១៥១នាក់ហើយ និងអ្នករងរបួសធ្ងន់និងស្រាលប្រមាណជា ៨២នាក់ផ្សេងទៀត កំពុងតែដឹកយកទៅព្យាបាលនៅតាមមន្ទីរនានានៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

អាជ្ញាធរប្រទេសដដែលនេះបានលើកឡើងថា ខ្លួននឹងបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិតមួយថាតើបង្កមកពីមូលហេតុអ្វីជាក់លាក់ដែលនំាឱ្យមាន ហេតុការណ៍ននេះកើតឡើងដ៏ខណៈលោកប្រធានាធិបតីកូរ៉េខាងត្បូង Yon Suk-yeol បានជម្រុញឱ្យមន្រ្តីពាក់ព័ន្ធត្រូវស្រូតរូតរះដើម្បីធ្វើកិច្ចការនេះជាចំាបាច់ ៕
