ភ្នំពេញ៖ ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ យោធា នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ ។


ឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យឈ្មោះ ឌឿន សាវឿន ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ ឆបោក តាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿន សាវឿន នៅខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ ករណីឆបោក កាលពីអំឡុងឆ្នាំ២០២០ តាមដីកា ហើយសមត្ថកិច្ចរកឃើញឯកសារក្លែងមួយចំនួន ក្លែងខ្លួនជាឧត្តមសេនីយ៍ ក្លែងព្រះរាជក្រឹត្យ ក្លែងប៊ិចត្រាឈ្មោះឧត្តមសេនីយ៍ ក្លែងអត្តសញ្ញាណប័ណ្ណនាយទាហាន។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹង ការឆបោកជនរងគ្រោះ ជនសង្ស័យប្រើល្បិចលួងលោមឲ្យជនរងគ្រោះឈ្មោះ សែស ប្រាក់ពិសិដ្ឋ និងប្រពន្ធ ប្រគល់ប្រាក់ ទិញដីសាងសង់ផ្ទះ នៅខេត្តកោះកុង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ ដើម្បី សាងសង់ផ្ទះសម្រាប់ស្តុកទំនិញដែលនាំចូលពីក្រៅប្រទេស ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *