បុណ្យ កតញ្ញូ កតវេទី ចម្រើនព្រះជន្មជូនចំពោះ ឧបាសក អ៊ូ នាង និងឧបាសិកា ឈឹម សុខលាង
ថ្ងៃ ពុធ ទី ១១ ខែ មិនា ២០២៣ ក្រុមគ្រួសារកូនចៅទាំងអស់ បានប្រារព្ធកិច្ចការកុសល ដោយបានធ្វើបុណ្យ កតញ្ញូ កតវេទី ចម្រើនព្រះជន្ម ជូនចំពោះ ឧបាសក អ៊ូ នាង និងឧបាសិកា ឈឹម សុខលាង សូមអនុមោទនា!!! សូមអនុមោទនា!!! បុណ្យកតញ្ញូកតវេទីភាគច្រើនគេនិយមធ្វើត្រឹមតែមួយកំណាត់ថ្ងៃហើយបន្តពេញមួយព្រឹកទៀតតែបើអ្នកមានលទ្ធភាពគេអាចធ្វើប៉ុន្មានថ្ងៃក៏បានមិនខុសឆ្គងអ្វីទេដោយមានការនិមន្តព្រះសង្ឃយ៉ាងតិចពី៤អង្គឡើងទៅ។ ពិធីបុណ្យនេះធ្វើឡើងដើម្បីគោរពចំពោះលោកអ្នកដ៏មានគុណមាន មាតាបិតា ជីដូនជីតាជាដើម និងសូមពរជ័យពីលោកអ្នកមានគុណទាំងឡាយនោះ។ មុននឹងផ្តើមធ្វើបុណ្យ សាមីដើមទានទាំងអស់បានពិភាក្សាគ្នាលើការចំណាយទិញសម្ភារសម្រាប់ពិធីបុណ្យ តាមលទ្ធភាព…