សមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
(ខេត្តកណ្តាល)ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង១៤និង៣០នាទី។កើតហេតុនៅត្រង់ចំណុចផ្លូវជាតិលេខ៤ភូមិមនោរម្យឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ០២នាក់១-ឈ្មោះសួង បូនិច ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរនៅភូមិតាសេក សង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន)។២-ឈ្មោះណាត បូផាន់ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ ចុងភៅរោងការនៅភូមិគម្ពោធស្បូវឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ម្ចាស់រថយន្តហាយឡែនឌ័រ)។ ជនសង្ស័យ០១នាក់ឈ្មោះញឹកសុវុត្ថាហៅស្រួច ហៅថាច(មានសារធាតុញឿន) ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកយកសារព័ត៌មានសង្គមអភិវឌ្ឍន៍នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ(ឃាត់ខ្លួន)។វត្ថុតាងចាប់យក១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១សំបកកាទូសចំនួន០២ ។២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍០១និងលិខិតបញ្ជាបេសកម្ម…