រឿងទំនាស់ដីសាលាឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះការតវ៉ាកើតទុក្ខមិនសុខចិត្តទាក់ទងទៅនឹងរឿងសំណើរសុំកាត់ដីសាលាឃុំព្រែកពោធិ៍ ធ្វើជាសម្បត្តិឯកជនសម្រាប់ប្រជាពលរដ្ឋចំនួន ៥នាក់។
កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាមកតវ៉ា ពេញមុខសាលាឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម រហូតមកដល់ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២២ ទើបលេចឮដំណឹងនេះទៅដល់លោកអភិបាលស្រុក ហើយលោកអភិបាលស្រុក លោកក៏បានអញ្ជើញចុះមកប្រជុំនិងធ្វើឲ្យអន្តរាគមន៍ជួយដោះស្រាយ ហើយក៏សម្រេចទុកដីសាលាឃុំព្រែកពោធិ៍នេះទុកឲ្យប្រជាពលរដ្ឋទុកជាទ្រព្យសម្បត្តិរួមវិញ។
ហើយលោកអភិបាលស្រុក លោកក៏បានបន្តទៀតថា លោកនឹងការពារមិនឲ្យដីសាលាឃុំព្រែកពោធិ៍នេះ បាត់សូម្បីតែមួយបង្គីឡើយហើយលោកក៏បានសន្យា ថានឹងចុះមកវាស់ដីសាលាឃុំព្រែកពោធិ៍នេះនៅថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២២ នេះជាមួយនឹងបងប្អូនប្រជាពលរដ្ឋទៀតផង។ ដោយសន្យាថាវាស់អោយដឹងនៅទំហំដីប៉ុន្មានឲ្យបានច្បាស់លាស់ ហើយមិនអនុញ្ញាតឲ្យជនណាម្នាក់មកកាន់កាប់ដីជាកម្មសិទ្ធឯកជនឡើយ។
សូមបញ្ជាក់ពាក្យបណ្ដឹងដែលបងប្អូនប្រជាពលរដ្ឋសរសេរនោះគ្រាន់តែជាសេចក្តីព្រាងនៅឡើយទេ មិនទាន់បានប្ដឹងទេ ក៏ប៉ុន្តែវាបានលេចឮដំណឹងនេះទៅដល់លោកអភិបាលស្រុក ហើយលោកក៏បានចុះមកអន្តរាគមន៍ទាន់ពេលវេលា។ បើបងប្អូនមានព័ត៌មានអ្វីបន្ថែមទាក់ទងទៅនឹងរឿងដីនៅសាលាឃុំព្រែកពោធិ៍នេះ សូមទាក់ទងមកខ្ញុំតាមរយៈពេលឡេក្រាម ០១២៣៦៥៣៩០។