Month: June 2022

ប្រជាពលរដ្ឋដាក់ការសង្ស័យថាអ្នកមានលុយ និងអ្នកមានមួយចំនួនបានរំលោភបំពានចំណីអូរ ស្ពានយកធ្វើជាកម្មសិទ្ធិ…….

រាជធានីភ្នំពេញ ÷ព្រឹកមុិញនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងាររបស់យើងបានចុះទៅដល់ម្តុំខាងជើងស្តុបបាគូ ចំងាយ ៥០០ម៉ែត្រលើដងផ្លូវ ២១៧ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រទះឃើញមមានការចាក់ដីលុបចំណីស្ពាន អូរ បង្កអោយមានការស្ទះទឹកពេលភ្លៀងម្តងៗជន់លិចផ្ទះប្រជាពលរដ្ឋជារឿយៗ៕ គណ:ពេលចុះទៅផ្តិតយកនូវព័ត៍មានឃើញថាមានមេការម្នាក់បានបញ្ជារអោយចាក់លុបលើដៃស្ពាន បង្កអោយមានការស្ទះទឹកតាមប្រពន្ធ័ប្រឡាយដោយមិនបានប្រាប់អង្គភាពរបស់យើងពីការចាក់លុបចំណីស្ពានមានច្បាប់ ឬមិនមាននោះទេ? ប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនោះបានបង្ហើបថា ! អ្នកចាក់ដីលុបប្រព័ន្ធប្រឡាយជិតស្ពាននោះសុទ្ធតែអ្នកមានគ្រាក់ ៗ និងមានអំណាចទើបហ៊ានយ៉ាងដូច្នេះ? ៕ ដោយមិនដឹងថាគាត់មានច្បាប់ទំលាប់ ឬក៏ទទួលបាននូវសិទ្ធិកាន់កាប់ស្របច្បាប់ដែរឬទេ?ទើបហ៊ានចាក់លុបចំណីស្ពានបែបនេះ? អង្គភាពយើងខ្ញុំនឹងព្យាយាមទំនាក់ទំនងជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន និងសាលាខណ្ឌដង្កោដើម្បីសុំការបំភ្លឺជុំវិញករណីខាងលើនេះនៅពេលក្រោយ !(ព័ត៍មានបឋម)

នគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវចាប់ខ្លួនចោរលួចម៉ូតូម្នាក់

កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវចាប់ខ្លួនចោរលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២…… (ខេត្តក្រចេះ) ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហកាជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែកនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវស្ទាក់ចាប់ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ។ មន្ត្រីនគរបាលក្រុងក្រចេះបានអោយដឹងថា ជនសង្ស័យឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ…

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយស្ស ជូនដល់បងប្អូនខ្មែររស់នៅក្រៅប្រទេសចំនួន ២៥រូប

(ប្រទេសបារាំង) ៖ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនបងប្អូនខ្មែរ ដែលមានគុណបំណាច់ស្នាដៃ ក្នុងបុព្វហេតុ សប្បុរសធម៌ ស្នេហាមនុស្សធម៌ និងស្នេហាមាតុភូមិ ចំនួន ២៥រូប នៅប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។…

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ

កិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ។ វេលាម៉ោង៧:៣០ព្រឹក នៅមជ្ឈមណ្ឌលមង្គលសេដ្ឋច័ន្ទ ភូមិ៦ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២

វៀតណាមគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះបញ្ហាមីយ៉ាន់ម៉ា (ប្រភព ក្រសួងព័ត៌មាន​​​​​​​​​​​​)

ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ AKP ភ្នំពេញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ – អនុប្រធាននៃគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បាននិយាយថា ប្រទេសវៀតណាមគាំទ្រចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាពជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីពាក់ព័ន្ធនានានៅក្នុងបញ្ហាប្រទេសមីយ៉ាន់ម៉ា។ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីបញ្ហាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៣ ខែមិថុនា អ្នកតំណាងរូបនេះបានអះអាងថា អាទិភាពកំពូលនាពេលបច្ចុប្បន្ន គឺការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យភាគីទាំងអស់ក្នុងប្រទេសបញ្ចប់អំពើហិង្សា…