ករណីទំនាស់ដីធ្លីដ៏រុាំរ៉ៃចំពោះប្រជាពលរដ្ឋ៣៣គ្រួសារត្រូវបានជីកកកាយឡើងមកវិញក្រោមភាពភ័យខ្លាចពីសំណាក់បុគ្គលមានឥទ្ធិពលនៅក្នុងសង្គម……….
ខេត្តបន្ទាយមានជ័យ ÷កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣០នាទីព្រឹកប្រជាពលរដ្ឋចំនួន ៣៣គ្រួសារបានធ្វើការស្នើសុំដល់អង្គភាពសារព័ត៍មានចំនួន ១៣ អង្គភាពដើម្បីផ្សព្វផ្សាយពីទុក្ខកង្វល់របស់ពួកគាត់ដោយលើកឡើងថា ៉ការប្តឹងទាមទារយកដីទំនាស់មកវិញជាច្រើនឆ្នាំរវាងបុគ្គលមានឥទ្ធិពលពីរនាក់ធ្វើអោយមានការព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋទន់ខ្សោយ និងងាយរងគ្រោះ ៉អង្គហេតុ ÷ក្រោយពីប្រជាពលរដ្ឋបានឃើញនូវដីការកោះអញ្ជើញលោក សោម សម្បត្តិ ក្នុងរឿងព្រហ្មទណ្ឌលេខ ៣៣៤៨ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២អោយចូលទៅបំភ្លឺនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ១០ព្រឹកនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងតាមពាក្យបណ្តឹងរបស់មេធាវី០៣រូបប្តឹងពីបទ រំលោភលើទំនុកចិត្តបំពានលើភាពល្ងង់ខ្លៅឬភាពទន់ខ្សោយញុះញង់អោយប្រព្រឹត្តបទល្មើសជាអាទិ៍ឬលួចលក់អចលនវត្ថុដែលមិនមែនជាកម្មសិទ្ធរបស់ខ្លួន និងបំភាន់មន្រ្តីសូរិយាដីក្នុងការចុះបញ្ជី ៕ នៅថ្ងៃខែដ៏ដែលនោះផងដែរប្រជាពលរដ្ឋចំនួន៣៣គ្រួសារដែលបានធ្វើការសម្របសម្រួលពីលោក សោម សម្បត្តិមានការភ័យខ្លាចចំពោះការដែលទទួលបានដីសម្រាប់រស់នៅយូរឆ្នាំមកហើយ៕ដោយខ្លាចមានរឿងរ៉ាវដល់ពួកគាត់ក៏បានធ្វើការស្នើសុំដល់លោក…