
កិច្ចប្រជុំសាមញ្ញលើកទី២៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ..!!
នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨ៈ៣០នាទីព្រឹក រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង ឯកឧត្តម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការចូលរួមជាកិត្តិយសពី ឯកឧត្តម និងលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ គណ:អភិបាល អធិការ មេបញ្ជាការ នាយក នាយករង ការិយាល័យទាំង១១ខណ្ឌ ចៅសង្កាត់ទាំង៥
របៀបវារ: រួមមាន ៖

១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ
៤-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែសីហា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ
៥-បញ្ហាផ្សេងៗ ។
