
ចេញផ្សាយ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទីព្រឹក កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានថា នៅក្បែរអគារក្រុមហ៊ុនមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ។ បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជាជនជាតិចិនតៃវ៉ាន់ ។


ដកហូតបានវត្ថុតាងរួមមាន ៖
-អាវុធខ្លីចំនួន ០២ដើម ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677 ,បង់២ គ្មានគ្រាប់ និងទី២ម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់២ មាន ១២គ្រាប់ (9mm)
-គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់
-ខ្នោះដៃ ០២គូរ
-ម្សៅក្រាម ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
-ជញ្ជីងផ្លឹង ០១គ្រឿង
-សម្ភារៈផ្សេងៗមួយចំនួន ។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕
