ពោធិ៍សាត់៖​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥ពាន់​ ១៤៥គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនព្រងើយកន្តើយនូវអ្វីដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះឡើយ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ សប្បុរសជននានាក៏បានចូលរួមដោះស្រាយបញ្ហានានាដែលជាបញ្ហារបស់ប្រជាពលរដ្ឋផងដែរ។

ត្រង់នេះហើយដែលបញ្ចៀសបាននូវគ្រោះធ្ងន់ធ្ងរ។​ សម្ដេចក៏បានសង្ឃឹមដែរថា ប្រជាកសិករជាង​ ៥ពាន់គ្រួសារ​ ដែលទទួលបានស្រូវពូជនៅពេលនេះ​ នឹងអាចបង្កបង្កើនផលឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២២​ លោក ចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទឹកជំនន់បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង ស្រុក ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១ម៉ឺន ៣ពាន់ ៧៧៥គ្រួសារ ស្មើនឹងចំនួន ៦ពាន់ ៧០៩ខ្នងផ្ទះ។ ទន្ទឹមនេះក៏បានជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ គ្រោះទឹកជំនន់បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១ម៉ឺន ៩ពាន់ ៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩ពាន់ ៣២១ហិកតា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *