ហ៊ានទាញកាំបិតកាប់ម្តាយឱ្យរបួសរយៈដៃ១៥ថ្នេរព្រោះខឹងស្តីបន្ទោសរឿងដើរផឹកស៊ី..!!!

ខេត្តកំពត ៖ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ក្រោយពីប្រើកាំបិតវែងកាប់ម្តាយបង្កើតឱ្យរងរបួសដេរ១៥ថ្នេរព្រោះតែខឹងស្តីបន្ទោសរឿងផឹកស្រា។

ករណីដ៏ឃោឃៅនេះបានកើតឡើង ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតកាលពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២២ ។

លោកវរសេនីយ៍ទោសូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមាន ម៉ៅ អាយុ៦៦ឆ្នាំ។

ចំណែកជនសង្ស័យជាកូនប្រុស ឈ្មោះ ហ៊ិន ប៉ឹប អាយុ
៣៣ឆ្នាំ។

គ្រួសារនេះរស់នៅភូមិឃុំកើតហេតុខាងលើលោកអធិការបានបន្តថា ករណីកូនប្រុសបង្កើតយកកាំបិតកាប់ម្តាយនោះព្រោះតែខឹងរឿងស្តីបន្ទោស។

អំពើហិង្សានេះបានបណ្តាលឱ្យម្តាយរងរបួសដោយដាច់រយះសរសៃដើមដៃស្តាំដេរចំនួន១៥ថ្នេរ។

ក្រោយទទួលដំណឹងភ្លាមៗ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងព្រីង សហការជាមួយនគរបាលជំនាញផ្នែកព្រហ្មទណ្ឌស្រុកបានចុះចាប់ជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋានដើម្បីបន្តនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *