
ថ្ងៃសៅរ៍ ១០ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២
ក្រុមការងារសារព័ត៍មានក្នុងសមាហគមសេរីភាពអ្នកសារព័ត៍មានដឹកនាំដោយ ឯក ឧត្តម ថាំង ប៊ុនសុង និងលោក ឃឹម រដ្ឋា ចាងហ្វាងរស្មីស្ទឹងត្រង់ និងក្រុមការងារសារព័ត៍មានខ្មែរអ៊ុីប៊ុកញូសិ៍ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភាពដ៏ទៃទៀត៕ក្នុងនោះផងដែរមានការចូលរួមពីមន្រ្តីអាជ្ញាធរមានដូចជា ÷


-លោក ស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១សង្កាត់លៀបតំណាងអោយ -លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប
-លោក គង់ រិទ្ធីវុឌ្ឍ ប្រធានក្រុមប្រឹក្សាយុវជនសង្កាត់ព្រែកលៀប
-លោក ទូច ខុន មេភូមិ បាក់ខែង
-លោកស្រី អ៊ុក សារិន អនុភូមិបាក់ខែង
-លោក ម៉ន គឹមលី ក្រុមប្រឹក្សាសង្កាត់ព្រែកលៀប
បាននាំយកនូវអំណោយមនុស្សធម៍ជូនដល់ លោកយាយ យឹម យ៉ន អាយុ90ឆ្នាំ រស់នៅភូមិ បាក់ខែង ខណ្ឌជ្រោយចង្វារ សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ ៕


លោកយាយមានជំងឺប្រចាំកាយ ដើរមិនរួចឡើយ លេបថ្នាំរាល់ថ្ងៃ លោកយាយមានជីវភាពក្រលំបាកណាស់ មានតែចៅម្នាក់ដែលមើលថែលោកយាយ រាល់ថ្ងៃ រកព្រឹកខ្វះល្ងាច សូមបងប្អូនមានចិត្តសប្បុរសធម៍ជួយដល់លោកយាយផង លោកយាយលំបាកមួយជីវិតហើយ គាត់សុំត្រឹមតែជីវិតចុងក្រោយមានហូបដូចគេដូចឯង គឺអាហារបីពេល តែបុណ្ណោះ ៕
ទ័យទានរួមមាន ÷
-អង្ករ ២បេ
-មី១កេស
-ទឹកត្រី និងត្រីខល
-ទឹកផ្លែឈើ ១កេស
-ទឹកគោជល់១កេស
-សរុបថវិការចំនួន ១លានរៀលផងដែរ
ជាទីអាវសាន្តលោកយាយមានចិត្តត្រកអររកអ្វីថ្លែងពុំបាននោះទេមានតែលើកម្រាមដៃដប់បួងសួងដល់វុត្ថុស័ក្កសិទិ្ធក្នុងលោកសូមជួយបីបាច់ថែរក្សាជូនដល់ក្រុមការងារសារព័ត៍សមាគមសេរីភាពសារព័ត៍មាន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមហ៊ុនចិនទាំងអស់សូមអោយមានសុខភាពល្អ និងជោគជ័យគ្រប់ពេលវេលា ៕សូមអរគុណ🙏🙏🙏
