Day: October 18, 2021

ទាហានឈុតខ្មៅថៃចាប់ពលករខ្មែរចំនួន២០នាក់ ដែលចំណាយលុយអោយមេខ្យល់ម្នាក់៩.០០០ បាត……

ប្រទេសថៃ,ខេត្តស្រះកែវ:ពលករខ្មែរចំនួន២០នាក់ត្រូវបានក្រុមទាហានឈុតខ្មៅថៃក្នុងកងរយលេខ១៣០២សហការជាមួយតម្រួតការពារព្រំដែនថៃចាប់ខ្លួនខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ដើម្បីចូលទឹកដីថៃរកការងារធ្វើ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី១៦ខែតុលា ឆ្នាំ២០២១ត្រង់ចំណុចបានថាន់ចៃក្នុងភូមិ១ឃុំថាប់ភ្រិកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ។ នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន២០នាក់បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃដោយនាំគ្នាដើរកាត់តាមព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ដែលក្នុងនោះប្រុស១៣នាក់និងស្រី៧នាក់។ ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មកពីខេត្តសៀមរាបបន្ទាយមានជ័យ ពោធិសាត់ និង ខេត្តបាត់ដំបង ដោយមានបំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងខេត្ត ឈុនបុរី ប៉ាធុំថានី និងទីក្រុងបាងកក ប្រទេសថៃ ដោយម្នាក់ៗត្រូវចំណាយអោយមេខ្យល់ខ្មែរក្នុង១នាក់ ៣.០០០ បាត ជាមុនសិន ពេលទៅដល់គោលដៅទើបថែមម្នាក់ ៦.០០០ បាតទៀត ស្មើនិងម្នាក់៩.០០០បាតប៉ុន្តែក៏ត្រូវឃាត់ខ្លួនតែម្តង ក្រោយពេលឃាត់ខ្លួនក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនិងបានបញ្ជូនទៅអោយប៉ុស្ត៍តម្រួតខ្លងណាំសៃដើម្បីអនុវត្តតាមនីតិវិធី ៕

រថយន្ដដឹកប្រេងសាំងក្រុមហ៊ុនសូគីម៉ិច ក្រឡាប់ផ្ងារជើងកំពប់ហៀរប្រេងសាំង ពេញផ្លូវជាតិលេខ៤ នៅស្រុកភ្នំស្រួច…..

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថៃ្ងទី១៧ ខែតុលា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយកត្ដាបច្ចេកទេសយាន និងការបើកបរលើសល្បឿនកំណត់ បណ្ដាលឱ្យរថយន្ដដឹកប្រេងសាំងក្រុមហ៊ុន សូគីម៉ិច ក្រឡាប់ផ្ងារជើង កំពប់ហៀរប្រេងសាំង ពេញផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ ស្ថិតក្នុងភូមិទី១ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចនគរបាលចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងក្រុមការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ កំពុងចំណាត់ការនៅគោលដៅកើតហេតុ ។ សូមអ្នកធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៤…

You missed