⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️
⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️ ពិធីបុណ្យចូលឆ្នាំគឺជាពិធីបុណ្យធំមួយដែលប្រជាជនខ្មែរតែងប្រារព្ធឡើងរាល់ឆ្នាំ ដូចនេះបងប្អូនខ្មែរយើងក៏បានរៀបចំដង្វាយមានទៀន ធូប ផ្កាភ្ញី ជាដើមសម្រាប់អបអរទទួលទេព្តាឆ្នាំថ្មី។ ជាក់ស្តែង សម្រាប់ទេព្តាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វើនៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២១ វេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ព្រះនាមមណ្ឌាទេវី។ ➥ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ របស់កុបិលមហាព្រហ្ម ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង “កាយ៉ាទ្រី មន្ទ្រា” ដែលជាព្រះមហេសីទី១…
រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :
រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ…
អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »
អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង » អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង » – ជួយកាត់បន្ថយ និងព្យាបាលអាការរលាក ហើមក្នុងរាងកាយជាពិសេសក្រពះ ពោះវៀន – ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង – ជួយកាត់ជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់ ថែមទាំងធ្វើឱ្យថ្លើមមានសុខភាពល្អ – អ្នកដែលមានបាក់តេរី ដង្កូវ ព្រូន អៀន និងប៉ារ៉ាសិតផ្សេងនៅក្នុងក្រពះពោះវៀន អ្នកគ្រាន់តែទទួលទានទឹកតែផ្កាស្បៃរឿងមួយកែវ បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយ # វិធីប្រើប្រាស់ «…
មន្ទីរពេទ្យជ័យជំនះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃនេះតទៅ។ការបើកយុទ្ធនាការនាព្រឹកនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួុកគាត់។ ក្នុង ការចុះពិនិត្យ នេះ…