Month: February 2020

មុនក្លាយជាឧកញ៉ា យ៉ន សេងហាន តស៊ូពីមុខរបរដើមទុន៤០ម៉ឺនរៀល!

( ប្រភព thephnompenhtimes.com ) ទើបតែទម្លាយប្រវត្តិកម្សត់កាលពី១២ឆ្នាំមុន ដែលនៅកាលនោះគ្រាន់តែជាអ្នកក្រីក្រខ្ចីដើមគេ៤០ម៉ឺនរៀលដើម្បីលក់ស្បែកជើងមុខរោងចក្រហើយក្លាយខ្លួនជាអ្នកជំនួញធំដុំធ្វើអោយម្នាក់ៗមានការកោតសរសើរសោះ ស្រាប់តែក្នុងពេលនេះ លោក យ៉ន សេងហាន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាគួរអោយភ្ញាក់ផ្អើល។ មានការបង្ហើបថាលោកតស៊ូប្រកបរបរតាំងពីមុខរបរតូចយ៉ាងលំបាករហូតដល់មុខរបរធំ និង ចូលរួមក្នុងសកម្មភាពសប្បុរសធម៌១២ឆ្នាំ ទម្រាំក្លាយខ្លួនជាបុគ្គលជោគជ័យនៅក្នុងពេលនេះ។ យោងតាមព្រះក្រឹត្សដែលចុះព្រះហត្ថលេខាកាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ មានខ្លឹមសារថា”យើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារជ្ជរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបូលា…

រោងចក្រផលិតបារីដ៏ធំមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ត្រូវអគ្គិភ័យលេបត្របាក់ (ប្រភពពី Fresh News)

(ភ្នំពេញ)៖ រោងចក្រផលិតបារីមួយកន្លែង ត្រូវបានអគ្គិភ័យឆេះបំផ្លាញរហូតដល់រលំអគារទាំងស្រុង ត្រឹមរយៈពេលមិនដល់១ម៉ោងផង។ ករណីគ្រោះអគ្គិភ័យនេះ មានទីតាំងស្ថិតនៅជិតវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ ពលរដ្ឋដែលមានលំនៅដ្ឋានជិតរោងចក្របានប្រាប់ថា នៅម៉ោងជាង១រំលងអធ្រាត្រ បានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រ មិនបាន២០នាទីផង ភ្លើងបានឆេះពេញបន្ទុកតែម្តង គួបផ្សំខ្យល់ខ្លាំងទៀត គឺធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង ហើយឆេះរហូតដល់ដួលរលំអគារនៃរោងចក្រនេះទាំងស្រុង ត្រឹមម៉ោង១៖៥០នាទីរំលងអធ្រាត្រថ្ងៃដដែល។ ករណីឆេះរលំអគារនៃរោងចក្រផលិតបារីនេះ មិនបណ្តាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ នៅក្បែរនោះទេ។ គិតត្រឹមម៉ោង៦៖០០នាទីព្រឹកនេះ ស្ថានភាពភ្លើងនៅតែឆេះ ហើយអាជ្ញាធរបានប្រើអេស្កាវ៉ាទ័រ ដើម្បីជួយពន្លឿនឲ្យមានភាពងាយស្រួល…

សត្វ​ស្លាប​រាប់​ពាន់​ក្បាល​កំពុង​រស់នៅ​រហាល​កេះ និង​អូរ​វៀន​ត្រូវ​បាន​អភិរក្ស (ដកស្រង់ពី កោះសន្តិភាព)

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​រហាល​កេះ និង​អូរ​វៀន ដែល​មាន​សត្វ​ស្លាប​ច្រើន​កំពុង​រស់នៅ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ឃុំ​ឈ្នួ​រ​មាន​ជ័យ​ស្រុក​ព្រះនេត្រព្រះ ។ លោក ហែម សា​រិ​ន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ៖ ដោយ​មានការ​ណែនាំ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី មន្ត្រី​មន្ទី​បរិស្ថាន​ខេត្ត​រួម​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ​បាន​ចុះ​ទៅ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​ចំណុច​រហាល​កេះ និង​អូរ​វៀន ដែល​ស្ថិត​ក្នុង​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ដែល​មាន​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​មាន​សម្បុក និង​ពង​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​អភិ​រក្សា និង​រក្សា​សត្វ​ស្លាប​ទុក ។ លោក​បាន​បញ្ជាក់​ថា ៖…

នៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស មានការចែកជូននូវសំភារៈសិក្សាមួយចំនួនរួមមាន កង់ សៀវភៅ ប៉ិច ស្បែកជើង និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សដែលខ្វះខាត

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព•ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅវិទ្យាល័យ ហ៊ុន សែន ទឹកផុស មានការចែកជូននូវសំភារៈសិក្សាមួយចំនួនរួមមាន កង់ សៀវភៅ ប៉ិច ស្បែកជើង និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សដែលខ្វះខាត និងខ្វះមធ្យោបាយធ្វើដំណើរដែលជាអំណោយសប្បុរសធម៌របស់ បងវរសេនីយ៏ត្រី កែវផា និងលោកស្រី កែវ នីតា រួមជាមួយនិង បងវរសេនីយ៏ទោ សានកក្កដា…