យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង»
យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនយុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួន ក្រោយគំរាមវាយគូជម្លោះ ហើយវីដេអូត្រូវបានចែកចាយព្រោងព្រាតតាមបណ្ដាញសង្គម (Video inside) (ព្រៃវែង)៖ យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។ តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះទេ។…