Category: ព័ត៌មានជាតិ

ករណីឡានយុីឌុបដឹកឥតឡើងត្រង់ចំណោតអូរផ្លាយមិនរួច រអិលមកក្រោយតែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ?

ករណីឡានយុីឌុបដឹកឥតឡើងត្រង់ចំណោតអូរផ្លាយមិនរួច រអិលមកក្រោយតែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ? ស្រុកពេជ្រាដា ÷ នៅល្ងាចនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣ និង០០នាទីមានឡានយុីឌុបពាក់ស្លាកលេខ ត្បូងឃ្មុំ ៣ A ១៧៧៨ ដឹកឥតបានឡើងត្រង់ចំណោតភ្នំអូរផ្លាយហើយឡើងទៅមិនរួចបានរអិលមកក្រោយដោយទទឹងលើទ្រូងផ្លូវចំត្រង់ចង្កេះភ្នំតែម្តងប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនិងបងប្អូនប្រជាពលរដ្ឋនោះទេ?។ ភ្លាមៗនោះដែរមានមន្រ្តីប៉ូលីសស្រុកពេជ្រាដាដឹកនាំដោយលោកអធិការរងទទួលផែនចរាចរណ៍បានមកជួយសម្រួលក្នុងការបញ្ជៀសកុំអោយមានការកកស្ទះ និងរកឡានដើម្បីធ្វើការអូសឡានដឹកឥតនោះចេញពីផ្លូវដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរ។ ប្រសិនបើបងប្អូនធ្វើដំណើរមកដល់ចំណុចខាងលើនេះមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ពីព្រោះមេឃកំពុងភ្លៀង និងរអិលហើយឡាននៅពាក់កណ្តាលផ្លូវតែម្តង។សូមអរគុណ(បឋម)

(ការពិតត្រូវបានលាតត្រដាង)កិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោក វណ្ណាម៉ាប់ អភិបាលរងស្រុក និងជាប្រធានលេខាធិការដ្ឋាននៃគណ:បញ្ជាការឯកភាពស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ÷ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ៨ និង៣០នាទីព្រឹកតបតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទី០៤ ពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរីក្នុងគោលបំណងធ្វើការផ្សព្វផ្សាយចំពោះការសង្ស័យលើករណីការកាប់ទន្រ្ទានដីព្រៃសហគមន៍ជនជាតិដើមភាគតិចពូនងធ្វើជាកម្មសិទ្ធិនោះត្រូវបានប្រគល់មកដល់ពួកគាត់ថែរក្សា វិញហើយ។ យោងលើអង្គហេតុ កាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ លោក ប៉ប ចើប និងលោក ស្រើក ឆើញ (តំណាងប្រជាពលរដ្ឋភូមិ ពូទិល)បានដាក់ពាក្យបណ្តឹងនៅការិយាល័យនីតិកម្ម បានប្តឹងឈ្មោះ…

សូមជូនកុសលផលបុណ្យដល់សប្បុរសជនដូចខាងក្រោម

សូមជូនកុសលផលបុណ្យដល់សប្បុរសជនដូចខាងក្រោម ១.លោកស្រី ជា គឹមសាង និងស្វាមីព្រមទាំងបុត្រ ឧបត្ថម្អអង្ករ ១បេ 50 គីឡូ ២.អ្នកគ្រូ ហឿង ស្រីពៅ(ស៊ុបភើ ឃែរ) ចំនួន ៣០ដុល្លារ ៣.គ្រុយ វណ្ណនី សំអុល ភត្រា និងសំអុល កញ្ញា ចំនួន ២ដុល្លារ និង៣២,០០០រៀល ៤.អ្នកគ្រូ ណុប ចាន់ណា និងស្វាមី ចំនួន ៥ដុល្លា…

ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បើកកិច្ចប្រជុំរឹតបន្តឹងចំពោះអ្នកលួចឆ្លងចូលមកក្រុងសែនមនោរម្យ

⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️

⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️ ពិធីបុណ្យចូលឆ្នាំគឺជាពិធីបុណ្យធំមួយដែលប្រជាជនខ្មែរតែងប្រារព្ធឡើងរាល់ឆ្នាំ ដូចនេះបងប្អូនខ្មែរយើងក៏បានរៀបចំដង្វាយមានទៀន ធូប ផ្កាភ្ញី ជាដើមសម្រាប់អបអរទទួលទេព្តាឆ្នាំថ្មី។ ជាក់ស្តែង សម្រាប់ទេព្តាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វើនៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២១ វេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ព្រះនាមមណ្ឌាទេវី។ ➥ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ របស់កុបិលមហាព្រហ្ម ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង “កាយ៉ាទ្រី មន្ទ្រា” ដែលជាព្រះមហេសីទី១…

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ…

មន្ទីរពេទ្យជ័យជំនះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃនេះតទៅ។ការបើកយុទ្ធនាការនាព្រឹកនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួុកគាត់។ ក្នុង ការចុះពិនិត្យ នេះ…

អគ្គនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមបកស្រាយជុំវិញការចោទប្រកាន់គ្មានវត្ថុតាងថា

#អគ្គនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមបកស្រាយជុំវិញការចោទប្រកាន់គ្មានវត្ថុតាងថា ៖ ក្រុមហ៊ុនធ្វើផ្លូវដើម្បីដូរយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន (ខេត្ដកណ្ដាល) ៖ លោកនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» លោក ពោច សួរ សូមជម្រាបសាធារណៈជនថា ៖ លោកសូមធ្វើការបំភ្លឺ និងបដិសេធចំពោះការចោទប្រកាន់ដោយគ្មានវត្ថុតាងថា លោកបានធ្វើផ្លូវជូនរដ្ឋ ដើម្បីដោះដូរយកដីជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលស្ថិតនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។ បើតាមលោក ពោច សួរ នាយកក្រុមហ៊ុន…

You missed