រាជធានីភ្នំពេញ៖សមត្ថកិច្ចចាប់ខ្លួនបុរសជាឪពុកមាសាច់ថ្លៃម្នាក់បន្ទាប់ពីយកកាំបិតគំរាមប៉ងរំលោភក្មួយស្រីក្នុងបន្ទប់ឡៅតឿតែមិនបានសម្រេច។
សមត្ថកិច្ចនេះបានកើតឡើងនៅផ្ទះជួលភូមិផ្សារតូចសងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវកាលពីល្ងាចថៃ្ងទី១៧ខែកញ្ញាឆាំ្ន២០២១។ជនសង្ស័យឈ្មោះយឿន ជា អាយុ៣៩ឆាំ្ន ទីលំនៅផ្ទះជួលកើតហេតុមានសារធាតុញៀនក្នុងខ្លួន។សម្ភារវត្ថុតាងមានកាំបិតបុ័ងតោ១ទុរវីស១។

សមត្ថកិច្ចឱ្យដឹងថា នៅល្ងាចថៃ្ងទី១៧ខែកញ្ញាស្ត្រីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ជួលជាន់ឡៅតឿ។ពេលនោះស្រាប់តែជនសង្ស័យ ត្រូវជាពូថៃ្ល បានចាក់សោរទា្វរឡើងចាប់ស្ត្រីជាក្មួយ រំលោភ និងយកកូនកាំបិទគំរាម ។តែត្រូវស្ត្រីរងគ្រោះចាប់កាំបិតបានប្រតាយប្រតបគ្នាហើយជនសង្ស័យបានវាយនិងចាប់ហែកសម្រាតខោធ្វើសកម្មភាពរំលោភ តែមិនបានសម្រេចព្រោះ ស្ត្រីរងគ្រោះស្រែកឱ្យគេជួយផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចជួយអន្តរាគមន៍ធាក់ទ្វារទំលុះចាប់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

ក្រោយ ពីសមត្ថកិច្ចសាកសួរជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការតាមបន្តតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *