
ខណ្ឌមានជ័យ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ !
តំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញ នៅតែទទួលការគំរាមកំហែងពីជំនន់ទឹកភ្លៀង ខណៈដែលកត្តាបម្រែបម្រួលអាកាសធាតុ ជាពិសេសកម្រិតទឹកភ្លៀងដែលកើនឡើងខ្ពស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រឹងមាំ បានបង្កអោយមានការជន់លិចនៅតំបន់មួយចំនួន ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងខិតខំដោះស្រាយផងដែរ ។

ទោះយ៉ាងណា សូមបងប្អូនមេត្តាចូលរួមចំណែកទាំងអស់គ្នា តាមរយៈការវេចខ្ចប់ ទុកដាក់សំរាម ឲ្យមានអនាម័យ និងមានសណ្តាប់ធ្នាប់ជាប្រចាំ ចៀសវាងការបង្កជាផលរំខានជាយថាហេតុណាមួយ បណ្តាលឲ្យសំរាមនិងសំណល់ផ្សេងៗ កកស្ទះបណ្តាញលូនិងប្រព័ន្ធបង្ហូរទឹករបស់យើង ។

ជាមួយអាជ្ញាធររដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ ចុះពិនិត្យស្ថានភាពទឹកលិច និងប្រព័ន្ធបង្ហូរទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
